adverise with khmeread Untitled 1

ប្តី​ចិត្ត​ឆៅ​ទាញ​កាំបិត​កាប់​ប្រពន្ធ​ជាច្រើន​កាំបិត រួច​អា​រក​ខ្លួនឯង​

   បន្ទាយមានជ័យ ៖ បុរស​ចិត្ត​ឆៅ​ម្នាក់ ទាញ​កាំបិតប៉័ងតោ កាប់​ប្រពន្ធ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ រួច​អា​រក​ប៉ង​សម្លាប់ខ្លួន ដោយសារ​ភ្លើង​ប្រច័ណ្ឌ តែ​សំណាងល្អ អ្នក​ទាំង​២ មិន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ព្រោះ​កើតហេតុ​ភ្លាមៗ ត្រូវបាន​អ្នកស្រុក​ដឹកបញ្ជូន ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ។​

    ហេតុការណ៍​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​ជិត​៤​រសៀល ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

   ប្តី​ចុង​ចិត្តកំណាច ហ៊ាន​កាប់​ប្រពន្ធ​ខ្លួនឯង​ឈ្មោះ ចាប វឹត អាយុ​៥២​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ ជា​ប្រពន្ធ​ឈ្មោះ ឡុង ច​ន្ធី អាយុ​៤៤​ឆ្នាំ  ។​ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា មូលហេតុ​ទំនង​បុរស​ម្នាក់នេះ​ប្រច័ណ្ឌ​ប្រពន្ធ​ទើប​ប្រព្រឹត្ត​បែបនេះ​។​

    បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​និង​បុរស​ចិត្ត​ឆៅ​កំពុង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ទើប​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជា​ក្រោយ​៕​

 

adverise with khmeread

មតិយោបល់