អ្នកវិទ្យាសាស្ត្របារម្ភថា ភ្នំភ្លើងកាលពីជាង ៧ ពាន់ឆ្នាំមុនដែលលិចនៅបាតសមុទ្រជប៉ុន នឹងផ្ទុះម្តងទៀត សម្លាប់មនុស្សជាង ១០០ លាននាក់

ភ្នំភ្លើងលិចក្រោមសមុទ្រមួយនៅក្បែរឆ្នេរប្រទេសជប៉ុន ដែលផ្ទុះឡើងកាលពី ៧.៣០០ ឆ្នាំមុន អាចនឹងត្រៀមវិលត្រឡប់មកវិញ។

អ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាងនៃក្រអូមកម្អែលភ្នំភ្លើងយក្ស នៅក្នុងស្រទាប់ម៉ាក់ម៉ា នៃភ្នំភ្លើងដែលបានបាក់រលំឈ្មោះ គីកៃ (Kikai)។

ពួកអ្នកវិទ្យាសាស្ត្រជឿថា ក្រអូមម៉ាក់ម៉ានោះមានទំហំ ៣២ គីឡូម៉ែត្រគូប ហើយការខូចទ្រង់ទ្រាយនៅលើផ្ទៃអតីតភ្នំភ្លើងនេះ បង្ហាញថា ក្រអូមនេះកំពុងតែរីកមាឌឡើង។

បច្ចុប្បន្ននេះ ក្រអូមនេះមានបណ្តោយប្រហែល ១០ គីឡូម៉ែត្រ និងកម្ពស់ ៦០០ ម៉ែត្រ។

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការផ្ទុះអាចកើតមានឡើងដោយគ្មានការព្រមានជាមុនឡើយ ហើយប្រសិនបើវាផ្ទុះមែននោះ វាអាចសម្លាប់មនុស្សរហូតដល់ ១០០ លាននាក់ និងបង្កឱ្យមាន "រដូវរងាបង្កដោយភ្នំភ្លើង"។

ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ហានិភ័យដែលថាភ្នំភ្លើងនេះវាយប្រហារជប៉ុនក្នុងរយៈពេល ១០០ ឆ្នាំទៀតនោះ គឺមានត្រឹម ១ ភាគរយប៉ុណ្ណោះ៕

adverise with khmeread