adverise with khmeread 4

​ជម្លោះ​ស៊ី​រី​៖ ការ​បំផ្ទុះ​ក្នុង​ទីក្រុង​ហូ​ម​និង​ទីក្រុង​ដា​ម៉ាស​បានសម្លាប់​មនុស្ស​រា​ប់​សិប​នាក់​

យោងទៅលើ​អ្នក​អង្កេត​ការណ៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា សោដ​នាដកម្ម​ថ្មី​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ប្រទេស​ស៊ី​រី នៃ​ទីក្រុង​ហូ​ម និង​ទីក្រុង​ដា​ម៉ាស​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​រាប់សិប​នាក់​។​

​ក្រុម​សង្កេតការណ៍​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​ប្រជាជន​ចំនួន ៥៧ នាក់​ក្នុង​ទីក្រុង​ហូ​ម​ដែល​សុទ្ធសឹង​ជា​ជន​ស៊ីវិល​ត្រូវបាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​ពីរ​គ្រឿង​។​

​ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នៃ​ប្រទេស​ស៊ី​រី​ក៏បាន​រាយការណ៍​ថា ការផ្ទុះ​យ៉ាងហោចណាស់​បួន​លើកចុងក្រោយ​ត្រូវ​បានឮ​នៅក្នុង​ជាយក្រុង​ដា​ម៉ាស់​ភាគខាងត្បូង​នៃ​វិហារ Sayyida Zeinab ដែល​បណ្តាលឱ្យ​ប្រជាជន​យ៉ាងហោចណាស់ ៣០ នាក់​ត្រូវ​បាត់បង់​ជីវិត​។​

​គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ​ថា​តើ​ក្រុម​ឧទ្ទាម​ណាមួយ​ដែល​បាន​បង្ក​អំពើ​សោដនា​កម្ម​មួយនេះ៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់