Untitled 3

LG G5 ថ្មី​មាន​សមត្ថភាព​មិនគួរ​ឲ្យ​ជឿ​

​    ​ក្រុមហ៊ុន LG បានប្រកាស​នូវ​ឧបករណ៍ VR (Virtual Reality) និង​មនុស្ស​បញ្ជា​ពី​ចម្ងាយ​ក្នុង​ពិព័រណ៍ Mobile World Congress ក្នុង​ទីក្រុង Barcelona កាលពី​ថ្ងៃអាទិត្យ​។ ខណៈនោះ​ដែរ ក្រុមហ៊ុន​បានប្រកាស​នូវ​ទូរស័ព្ទដៃ​ថ្មី LG G5 របស់ខ្លួន​ដែលមាន​សមត្ថភាព​និង​មុខងារ​ពិសេសៗ​មិនគួរ​ឲ្យ​ជឿ​។​

​    ​ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​ដឹងថា​ធ្លាក់​ការលក់​ប្រហែល ២​ភាគរយ​ក្នុង​ខែមករា​នេះ បើទោះជា​មានការ​កើនឡើង​ការលក់​ប្រហែល​១០​ភាគរយ​ក្នុង​២០១៥​ក៏ដោយ​។​

​    ​ចំពោះ​លក្ខណៈពិសេស​របស់​ទូរ​ស័ព្ទ​នេះ អ្នក​អាច​ធ្វើការ​តេ​ចេញ​ដោយ​ប្រើ​ទូរស័ព្ទ​មួយ​ផ្សេងទៀត​បាន​។ ហើយ​សំឡេង​វា​វិញ​អ្នក​អាច​បើក​ក្នុង​កម្រិត​ដ៏​ខ្ពស់​ពិ​រោះ​រណ្តំ​បំផុត​។​

​    ​ទូរស័ព្ទ​ថ្មី​នេះ​នឹង​ងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​ថ្ម​ថ្មី សម្រាប់​ពេល​គាំង​ម្តងៗ​ផងដែរ​។ កម្រិត​ថ្ម​របស់​វា​ទំហំ ២.៨០០ មិ​ល្លី​អំពែ​ល​ម៉ោង ហើយ​ថែមទាំង​មាន​ថ្ម​ជំនួយ​ដែលមាន​ទំហំ ៤.០០០ មិ​ល្លី​អំពែ​ល​ទៀតផង​។

​    ​មុខងារ​មិនធម្មតា​មួយទៀត​គឺ ទូរស័ព្ទ​នេះ​មាន​កាមេរ៉ា​ពីរ​នៅ​ខាងក្រោយ​។ កាមេរ៉ា​ទីមួយ​ជា​កាមេរ៉ា​ធម្មតា ដែលមាន​ទំហំ​៨​មេ​ហ្គា​ផិ​ច​ស៊ែ​ល និង​មួយទៀត​មាន​ទំហំ​ដល់​ទៅ ១៦​មេ​ហ្គា​ភិ​ច​សែ​ល​។ កាមេរ៉ា​ទាំងពីរ​នេះ​សម្រាប់ធ្វើ​ការចាប់​យកមុខ​និង Tag ឈ្មោះ​, មុខងារ​ចាប់យក​មុខ​ញញឹម​, ទេសភាព​ធំ​ទូលាយ (Panorama) និង HDR ហើយ​អាច​ថត​វីដេអូ​ក្នុង​កម្រិត ២១៦០​ភិ​ច​សែ​ល ជាមួយនឹង​កាមេរ៉ា ១៦​មេ​ហ្គា​ភិ​ច​សែ​ល និង កម្រិត ១០៨០​ភិ​ច​សែ​ល ជាមួយនឹង​កាមេរ៉ា ៨​មេ​ហ្គា​ផិ​ច​ស៊ែ​ល​។​

​    ​ចំពោះ​អង្គ​ចងចាំ​របស់​ទូរស័ព្ទ​នេះ​មាន ៣២GB និង​មាន RAM ៤GB និង​ប្រើ​នូវ Processor Qualcomm MSM8996 Snapdragon 820​។ អេក្រង់​វិញ​មាន​ប្រភេទ​ជា IPS LCD ទំហំ ៥,៣​អ៊ី​ញ ដែលមាន Resolution ១៤៤០ គុណ​នឹង ២៥៦០ ភិ​ច​សែ​ល​៕

 

ប្រភព៖ bbc

អ្នកនឹងចូលចិត្ត

មតិយោបល់