adverise with khmeread  88347157 gettyimages 158322823

លោក John McAfee សន្យា​ជួយ​ភ្នាក់ងារ FBI ក្នុងការ​ដោះ​សោ​លើ​ទូរស័ព្ទ​ឃាតករ​

    ​កម្មវិធី​ការពារ​មេរោគ​ដែល​បង្កើត​ដោយ​លោក John McAfee បាន​និយាយថា​លោក​នឹង​បំបែក​សោ​សម្ងាត់​នៅលើ​ទូរស័ព្ទដៃ iPhone របស់​ឃាតករ​ឈ្មោះ Syed Farook ដែល​បាន​បាញ់សម្លាប់​បុរស​ម្នា​ក់នៅ​ទីក្រុង San Bernardino រដ្ឋ California​។​

​    ​លោក McAfee នឹង​ជួយ​ដល់ FBI ក្នុង​ឆែក​រកមើល​ឯកសារ​ខាងក្នុង​ដើម្បី​រក​ភស្ដុតាង​ចែកជូន​មហាជន​។​

​    ​កន្លងមក Apple បាន​បដិសេធ​ចំពោះ​ការបញ្ជា​ពី​តុលា​រការ ដែល​បាន​ស្នើសុំ​ឲ្យ​ដោះ​សោ​លើ​ទូរស័ព្ទដៃ​ឃាតករ ពីព្រោះ​មិន​ចង់​ឲ្យ​អ្នកប្រើប្រាស់​ខ្លួន​អស់​ទំនុកចិត្ត​លើ​ទូរស័ព្ទ iPhone​។​

​    ​លោក McAfee បាន​និយាយថា​លោក​និង​ក្រុម​របស់គាត់​នឹង​ទទួល​កិច្ចការ​មួយ​នេះ និង​មិន​គិតថ្លៃ​សេវា​ទេ​។​

​    ​លោក​បន្តទៀតថា "​វា​ត្រូវការ​រយៈពេល​បី​សប្ដាហ៍​ក្នុង​ដោះ​សោរ​លើ​ទូរស័ព្ទដៃ​មួយ​នេះ​។ ហើយ​ចំពោះ iPhone គឺជា​ទូរស័ព្ទដៃ​ដែលមាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្លាំង​និង​ពិបាក​ក្នុងការ Hack ចូល​ជាង​ទូរស័ព្ទដៃ​ផ្សេងៗ​ទៀត​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់