Range Rover ប្រភេទស្ព័រកូនកាត់មួយនេះសាហាវម៉្លេះ អាចឡើងភ្នំបត់បែនដូចពស់វែក និង កាំជណ្តើរមហាចោតបំផុត ៩៩៩ កាំ ដោយគ្មានឧបសគ្គ

រថយន្ត Range Rover Sport PHEV បានបញ្ចប់ដោយជោគជ័យនៅក្នុងការសាកល្បងប្រជែងស្ថានភាពផ្លូវដ៏លំបាកហៅថា Dragon Challenge នៅឯតំបន់ទេសចរណ៍បុរាណដ៏ល្បីល្បាញ Heaven’s Gate ស្ថិតនៅភ្នំធៀនមីន ប្រទេសចិន។

ការប្រកួតនេះគឺតម្រូវឱ្យឡើងលើជណ្តើរចំនួន ៩៩៩កាំនៅឯមុំ ៤៥ដឺក្រេ។ វាបានចាប់ផ្តើមពីក្រោមនៃផ្លូវ Tianmen Mountain Road ដែលមានចំណុចត្រូវបត់ ៩៩តង់ឯណោះ។

ឡានស្ព័រកូនកាត់ (សាំង និងអគ្គិសនី) មួយនេះ គឺជារថយន្តដំបូងបំផុតដែលបានឡើងជណ្តើរប្រវត្តិសាស្រ្តមួយនេះ។ អ្នកប្រណាំងរថយន្តអាជីពលោក Ho-Pin Tung គឺជាអ្នកបញ្ជាដៃចង្កូតរថយន្តមួយគ្រឿងនេះ។

ដើម្បីជម្នះនឹងផ្លូវដ៏លំបាកនេះបាន រថយន្តមួយគ្រឿងនេះបានប្រើប្រាស់លេខប្រភេទ "Dynamic Mode" ដែលជាលេខខ្លាំងបំផុតដែលអាចទប់លំនឹងឡានកុំឱ្យផ្ងាក ឬក៏ក្រឡាប់មកក្រោយ៕

adverise with khmeread