1

Oscar នឹងមិន​ចាកចេញ​ពី Chelsea បើទោះជា​ពួកគេ​មិនបាន​លេង Champions League រដូវ​កាល​ក្រោយ​

​ខ្សែបម្រើ​តោ​ខៀវ Chelsea កីឡាករ Oscar បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​រីករាយ​ជាមួយ​ក្លឹប រួមទាំង​តារា​ល្បីៗ​ដទៃទៀត​នៅក្នុង​ក្លឹប​។​

​តោ​ខៀវ​បាន​ជួប​ការលំបាក​យ៉ាងខ្លាំង​ដើម្បី​ស្វែងរក​ទម្រង់​លេង​ដូច​កាលពី​រដូវ​កាល​មុន និង​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ១២ ក្នុង​តារា Premier League ដោយសារ​គុណ​របស់លោក Guus Hiddink​។

​មាន​ក្តីបារម្ភ​ជាច្រើន​ចំពោះ​ក្រុមបាល់ទាត់ Chelsea ថា​ពួកគេ​នឹង​ខកខាន​ក្នុង​បាល់ទាត់ Champions League រដូវ​កាល​ក្រោយ​។​

Oscar បាន​ប្រាប់​សារព័ត៌មាន Sunsport ថា "​ខ្ញុំ​ពិតជា​រីករាយ​នៅទីនេះ ហើយ​ដើម្បី​បាន​លេង Champions League យើង​ត្រូវតែ​ប្រើ​ឱកាស​ដើម្បី​ឈ្នះ​វា​។ អ​ញ្ជឹ​ង អ្វីដែល​យើង​ត្រូវធ្វើ​នោះ​គឺ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បាន​វា​។ ប៉ុន្តែ​ប្រសិនបើ​វា​មិន​កើតឡើង​ទេ ខ្ញុំ​នៅតែ​ចង់​ស្នាក់​នៅទីនេះ និង​ដូច​ការ​ស្រមៃ​របស់ខ្ញុំ កីឡាករ​ផ្សេងទៀត​ក៏​ដូចគ្នា​ដែរ ព្រោះ Chelsea ជា​ក្រុម​ដ៏​ធំ​"​។​

"​ទោះជា​មានរឿង​អ្វី​កើតឡើង​នៅ​រដូវ​កាល​ក្រោយ យើង​នឹង​នៅតែ​លេង Premier League, FA Cup និង Capital One Cup ដដែល​"៕

ប្រភព៖ ដេលីមែល

មតិយោបល់