adverise with khmeread 1

​លោក Zico និយាយថា Neymar ត្រៀមខ្លួន​រួចរាល់​ដើម្បី​ក្លាយជា​កីឡាករ​កំពូល​លើ​លោក​

​វីរៈបុរស​បាល់ទាត់​របស់​ប្រទេស​ប្រេ​ស៊ី​ល​លោក Arthur Antunes Coimbra ដែល​ភាគច្រើន​គេ​ស្គាល់​ថា Zico បាន​ស្ថិតក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​កាលពី​ប៉ុន្មាន​ថ្ងៃ​មកនេះ ហើយ​លោក​ក៏​ឆ្លៀតឱកាស​ធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី Camp Nou ផងដែរ​។ ខណៈ​នៅ​ទីនោះ គាត់​ក៏បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Barça TV ផងដែរ​។​

​អតីត​តារាបាល់ទាត់​របស់​ក្រុម Flamengo, Udinese និង​ជម្រើស​ប្រេ​ស៊ី​ល​រូបនេះ​បាន​និយាយថា "​វា​គ្មាន​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​នោះទេ ប្រសិនបើ Neymar ត្រូវបាន​ប្រសិទ្ធិ​នាម​ជា​កីឡាករ​ល្អ​ជាងគេ​ក្នុង​ពិភពលោក​។ គាត់​ជា​កីឡាករ​ល្អ​បំផុត​ទៅហើយ ហើយ​គាត់​ត្រៀម​រួចរាល់​ដើម្បី​ក្លាយជា​កីឡាករ​ល្អ​ជាងគេ​។ ស្ថិតិ​របស់គាត់​សម្រាប់ Barça និង​ប្រទេស​ប្រេ​ស៊ី​ល​គឺ​បង្ហាញ​ប្រាប់​ទៅហើយ​"​។​

​លោក​ក៏បាន​បង្ហាញ​ពី​ការយល់ឃើញ​របស់គាត់​ចំពោះ​ក្លឹប Barcelona ក្នុង​ក្របខ័ណ្ឌ Champions League ថា​នឹង​អាច​លើក​ពាន​នេះ​ទៀតផង និង​ក្រុម Bayern Munich ក៏​ដូចគ្នា​។
​ទោះជា​យ៉ាងណាក៏ដោយ គាត់​បាន​ព្រមាន​ថា​ម្ចាស់​ជើងឯក Barcelona មិនគួរ​មើលស្រាល​គូប្រកួត​កាំភ្លើង​ធំ Arsenal នាពេលខាងមុខ​ឡើយ​។​

​លោក​បាន​និយាយថា "Barça មាន​គ្រប់​ឱកាស​ដើម្បី​ទទួល​ជ័យជម្នះ​ក្នុង​ទីក្រុង​ឡុង​ដ៍​និង​ជើង​ទី​ពីរ​នៅទីនេះ (​ទឹកដី Camp Nou) ប៉ុន្តែ Arsenal គឺជា​ក្រុម​ដ៏​អស្ចារ្យ​ផងដែរ និង​កំពុង​ស្ថិតក្នុង​ទម្រង់​លេង​ល្អ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់