adverise with khmeread 1

​មូលហេតុ​នៅ​ពីក្រោយ​ខ្នង Suarez ដែល​ធ្វើ​ឲ្យ​គេ​ជ្រើសរើស Barcelona តែ​មិនមែន Arsenal

​កីឡាករ Luis Suarez អាច​នឹង​បង្ហាញខ្លួន​ឲ្យ Barcelona ក្នុងជំនួប​ជាមួយ Arsenal នៅ​ថ្ងៃស្អែក​នេះ​ក្នុង​ក្របខ័ណ្ឌ Champions League ហើយ​ប្រិយមិត្ត​កាំភ្លើង​ធំ​គួរតែ​បន្ទោស Steven Gerrard ដោយសារ​រឿងនេះ​។​

Suarez ដែល​រក​គ្រាប់​បាល់​ទី ៤១ ក្នុង​រដូវ​កាល​នេះ​ក្នុង​ជ័យជម្នះ ២-១ ទៅលើ​ក្រុម Las Palmas កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ បាន​លាតត្រដាង​ការពិត​ថា គាត់​បាន​ជជែក​ជាមួយ​ប្រធាន​ក្រុម Liverpool កីឡាករ Gerrard នៅក្នុង​ជំរំ​ហ្វឹកហាត់ និង​អតីត​ប្រធាន​ក្រុម​ហង្ស​ក្រហម​រូបនេះ​បាន​បញ្ចុះបញ្ចូល​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​ឲ្យ​ងាក​ទៅរក​ទឹកដី Nou Camp ជាជាង Emirates​។​

Arsenal ត្រូវបាន​គេ​ជឿថា បាន​ឲ្យ​តម្លៃ ៤០+១ លាន​ផោន​សម្រាប់ Suarez ក្នុង​ឆ្នាំ ២០១៣ ប៉ុន្តែ​រូបគេ​សម្រេចចិត្ត​ស្នាក់នៅ​ក្នុង​ទឹកដី Anfield បន្ត និង​បាន​ជួយ​ឲ្យ Liverpool ប៊ិះ​នឹង​លើក​ពាន Premier League ទៀត ហើយ​រូបគេ​ក៏​ចាក​ចេញទៅ​ប្រទេស​អេ​ស្ប៉ា​ញ​ទៅ​។​

​តារា​របស់​ក្លឹប​អ្នកមាន​បុណ្យ​រូបនេះ​និយាយថា "​ចំណាប់អារម្មណ៍​របស់ Arsenal មកលើ​ខ្ញុំ​គឺ​បានដឹង​ឮជា​សាធារណៈ​។ ខ្ញុំ​មិន​គិតថា​វា​ជាការ​សម្ងាត់​អ្វី​ឡើយ​"​។​

"​ខ្ញុំ​មានការ​ជជែក​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ជាមួយ Stevie បន្ទាប់ពី​ការហ្វឹកហាត់ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ឲ្យ​ស្នាក់នៅ​ជាមួយ Liverpool មួយ​រដូវ​កាល​ទៀត ដើម្បី​រង់ចាំ Barcelona"​។​

​កីឡាករ Luis Suarez ដែល​បាន​ចំណាយពេល​បី​ឆ្នាំកន្លះ​នៅ​ទឹកដី Anfield មុននឹង​ផ្ទេរ​ទៅ​ក្លឹប​អ្នក​មានបុណ្យ​ក្នុងតម្លៃ ៧៥ លាន​ផោន នៅតែមាន​ចិត្ត​ទៅលើ​ហង្ស​ក្រហម​ដដែល​។​

​គាត់​បាន​និយាយថា "​ពួកគេ​នឹង​នៅតែ​ស្ថិតក្នុង​បេះដូង​របស់ខ្ញុំ ហើយ​ខ្ញុំ​ចង់ឃើញ​ពួកគេ​ត្រឡប់​ទៅ​ក្របខ័ណ្ឌ Champions League វិញ​"​។​

"​ក្របខ័ណ្ឌ Champions League ពិតជា​សំខាន់​សម្រាប់​ប្រិយមិត្ត Liverpool ហើយ​ពួកគេ​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ​នៅក្នុង​ការប្រកួតប្រជែង​នេះ​។ វា​ពិតជា​សំខាន់​ណាស់​ដែល​ពួកគេ​ត្រឡប់​ទៅ​ទីនោះ​វិញ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់