adverise with khmeread 1

Aubameyang៖ ខ្ញុំ​បាន​សន្យា​ជីតា​របស់ខ្ញុំ​ថា ខ្ញុំ​នឹង​លេង​ឲ្យ Real Madrid

​កីឡាករ Pierre-Emerick Aubameyang គឺជា​តារា​កំពូល​ម្នាក់​ក្នុង​ក្របខ័ណ្ឌ Bundesliga ជា​កន្លែង​ដែល​គាត់​កំពុង​រក​គ្រាប់​បាល់​ផុយៗ​ឲ្យ​ក្រុម​ខ្លាំង Borussia Dortmund ហើយ​គាត់​បានធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយជា​កីឡាករ​ដែល​ក្រុម​ធំៗ​ជាច្រើន​ប្រា​ថា្ន​ចង់បាន​។​

​ក្លឹប​យក្ស​ជាច្រើន​កំពុងតែ​ព្យាយាម​ទាក់ទង​ខ្សែប្រយុទ្ធ​រូបនេះ ប៉ុន្តែ​បេះដូង​កីឡាករ​អន្តរជាតិ​ហ្គា​បុ​ង​ម្នាក់នេះ​បាន​ដិត​ជាប់​ទឹកដី Bernabéu របស់ Real Madrid ទៅហើយ​។

​គាត់​បាន​ប្រាប់​ទស្សនាវដ្ដី L'Équipe ថា "​តើ​អ្វី​ទៅ​ដែលជា​សុបិន​កាលពី​ក្មេង​របស់ខ្ញុំ​? គឺ​ដើម្បី​លេង​ឲ្យ Real Madrid! ក្នុង​ឆ្នាំ ២០១០ មុន​មរណៈភាព​របស់​ជីតារ​បស់​ខ្ញុំ ដែល​គាត់​មកពី​ទីក្រុង Ávila (​នៅ​ជិត​ទីក្រុង​ម៉ា​ឌ្រី​ដ​) ខ្ញុំ​បាន​សន្យា​គាត់​ថា ខ្ញុំ​នឹង​លេង​ឲ្យ​ពួកគេ​"​។​

​សារព័ត៌មាន MARCA បាន​លាតត្រដាង​ថា គ្រួសារ​របស់ Aubameyang គឺជា​អ្នកគាំទ្រ Real Madrid ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​រូបគេ​ស្រឡាញ់​អធិរាជ​ស​យ៉ាងនេះ​។

​គាត់​បាន​បន្តទៀតថា "​វា​អាច​នឹង​ពិបាក​សម្រាប់​កិច្ច​ព្រម​ព្រៀម​ជាមួយ Real Madrid ដើម្បី​ឲ្យ​វា​កើតឡើង ប៉ុន្តែ​ខ្ញុំ​រក្សា​វា​ក្នុង​ចិត្ត​ថា នៅពេលដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​មើល​វីដេអូ​របស់ Hugo Sánchez​។ ជួនកាល​ខ្ញុំ​អបអរ​គ្រាប់​បាល់​ដោយ​ការ​លោត​រ៉ឺ​ឡា​ត ដើម្បី​បង្ហាញ​ការគោរព​ដល់​គាត់​។ លេង​ឲ្យ Real Madrid ច្បាស់​ជា​កាដូ​ពិសេស​សម្រាប់​អ្នក​ម្តាយ Margarita របស់ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់