យុវជននៅក្រុងប៉ោយប៉ែតពិតជាគម្រូរល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

ក្រុងប៉ោយប៉ែត៖ នេះជាលើកដំបូងសម្រាប់អ្នករស់នៅទីក្រុងប៉ោយប៉ែត ហើយក៏ជាការប្រកួតជម្រុះ​មណ្ឌល​ទី៥ នៃពានរង្វាន់​ Tiger Street Football Festival 2018 ដែលបានបើកជាផ្លូវការណ៍​នាព្រឹក​ថ្ងៃ​ទី​០១៨ ​ខែ​កម្ភៈ ​ឆ្នាំ​២០១៨ នេះ នៅបរិវេណផ្សាររាត្រីសណ្ឋាគារផ្តាយប្រាំក្រុងប៉ោយប៉ែត ដោយ​មាន​ចំនួន៥០ក្រុមចូល​រួម​ដាក់ពាក្យប្រកួត​។

ថ្លែងក្នុងពិធីបើកការប្រកួតនេះ អ្នកស្រី ថោង បវរលក្ខិណា ប្រធានគ្រប់គ្រងស្លាកសញ្ញាផលិតផលស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា នេះជាលើកទី៦ហើយដែលក្រុមហ៊ុនថៃហ្គ័របានសហការណ៍ជាមួយសហព័ន្ធបាលទាត់កម្ពុជា ក្នុងការបង្កើតប្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។ ហើយនេះជាលើកដំបូងសម្រាប់អ្នកប៉ោយប៉ែតដើម្បីបំបែកកញ្ចប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ និងមាន​ឱកាស​ជួប​ផ្ទាល់​ជា​មួយ​កំពូល​តារា​បាល់​ទាត់​អន្តរជាតិ​ Ryan​ Giggs​ នៅ​ថ្ងៃទី១០ និង ១១ ខែមិនាដែលជាថ្ងៃ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

នៅក្នុងឧកាសនោះដែរ លោកឧកញ្ញ៉ា សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងដែរថា វិស្ស័យបាល់ទាត់គឺជាវិស្ស័យកីឡាអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តដល់កីឡាករទាំងអស់។ ជាពិសេសកំពុងរៀបចំឲ្យមានភាពល្អប្រសើរសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ។ ដូចនេះយុវជនទាំងអស់គួរតែចូលរួមលេងកីឡាឲ្យបានច្រើនដើម្បីមុខមាត់ប្រទេសជាតិ ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន។

ដោយឡែក លោក ទុយ វិច្ឆិកា ដំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកសរសើរដល់ក្រុមចូលរួមក្នុងពិធីបើកនេះថា ប្អូនៗដែលជាយុវជនក្រុមបាលទាត់នៅប៉ោយប៉ែតនេះពិតជា គោរពពេលវេលា នេះជាគម្រូរល្អដែរយុវជននៅមណ្ឌលផ្សេងៗទៀតគួរយកតម្រាប់តាម ហើយនេះគឺជាការយល់ពីតម្លៃនេះកីឡា។ ហើយលោកក៏សូមអគុណដល់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រដែលបានបង្កើតការប្រកួត Tiger Street Football Festival 2018 និងបានធ្វើឡើងរយៈពេល៦ឆ្នាំមកហើយ ដែលជាចំនែកក្នុងការផ្តល់ឧកាស់ដល់ប្អូនស្រលាញ់កីឡាបាល់បានបង្ហាញសមត្ថភាព។

សូមបញ្ជាក់ថា សម្រាប់រដូវកាលទី៦​នេះ​ ​ការ​ប្រកួត Tiger Street Football Festival ​នឹង​រឹត​តែស្វិតស្វាញ ​ព្រោះ​ក្រុម​ដែល​ចូល​រួម​នីមួយ​ៗ​សុទ្ធ​តែ​ធ្លាប់ទទួល​បាន​បទ​ពិសោធ​ច្រើន​ពី​ការ​ប្រកួត​នៅ​លើ​ទីលាន Futsal ​នេះ។ យ៉ាងណាមិញ​ការ​ប្រកួត​នៅទឹកដីប៉ោយប៉ែត ដែលជា​មណ្ឌល​ទី៥នេះ ​ក្រុម​ទាំង​៥០ នឹង​ត្រូវ​​​ប្រកួតតែមួយថ្ងៃប៉ុណ្ណោះ។

ដូចច្នេះចង់ដឹងថាក្រៅពីការប្រកួតដ៏អស្ចារ្យតើមានអ្វីរឹតតែពិសេសនោះសូមតាមដានទាំងអស់គ្នា!

adverise with khmeread
tiger
Loading ad ...