adverise with khmeread Mystery

រកឃើញខ្មោចឡានជាង១០០គ្រឿងនៅបាតអណ្តូងរ៉ែដែលគេបោះបង់ចោលជាងកន្លះសតវត្សរ៍

       អ្នកស្រាវជ្រាវផ្នែក​នគរូបនីយកម្មបាន​រក​ឃើញ​ខ្មោច​ឡាន​រាប់សិ​ប​គ្រឿង​ក្នុង​អណ្តូងរ៉ែ​ដែល​គេបិទឈប់ដំណើរ​ការ​ជាង​កន្លះសតវត្សរ៍​​ទៅ​ហើយ​នោះ។

          នេះគឺជា​រណ្តៅ​កប់ខ្មោចឡាន​ដ៏ជ្រៅ​បំផុត​គឺ​ជាង​៦០​ម៉ែត្រ​នៅ​បាតអណ្តូងរ៉ែ​ថ្មម៉ាប​ដែល​គេ​បោះ​បង់ចោល​ ។

          សំណល់​រថយន្ត​ចាស់ៗ​ប្រហែល​១០០​គ្រឿង​ដែល​មាន​អាយុ​កាល​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​នោះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អណ្តូងរ៉ែ​ដែល​មាន​ទឹក​ពេញ​ ហើយ​ដែលត្រូវបានគេ​បោះបង់ចោល​ជាង​៥០​ឆ្នាំកន្លងមក​ហើយ។

          លោក ក្រេកហ្គោរី រីវ៉ូឡេត (Gregory Rivolet) វិស្វករ​ព័ត៌មានវិទ្យា​បាន​ចំ​ណាយ​ពេល​បួន​ម៉ោង​ស្រាវជ្រាវ​ទីកន្លែង​ដ៏អាថ៌កំបាំង​នេះដែលពេញ​ដោយ​ឡាន​ចាស់ៗ។

          លោក ក្រេកហ្គោរី អាយុ៣១​ឆ្នាំ​បាន​និយាយថា “វាពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ដោយ​សារតែអណ្តូងរ៉ែនេះគ្មាន​ស្ថិរភាព​។ បន្ទះថ្ម​បាន​ធ្លាក់​ពីលើ​ក្បាល​របស់យើង។ យើងត្រូវ​ប្រើ​ខ្សែ​ពួរ​ ដើម្បី​ចុះទៅ​ដល់​ជម្រៅ​សម​ស្របមួយ​ ហើយ​វាគ្មានសុវត្ថិភាព​ទាល់តែសោះ”។

          ក្រុម​អ្នក​ស្រាវជ្រាវជឿថា អណ្តូងរ៉ែ​នេះមាន​ជម្រៅ​ជាង៦០​ម៉ែត្រ​ ហើយ​អាចជ្រៅជាង​នេះ​ទៅទៀត។

          អណ្តូងរ៉ែថ្មម៉ាប Oakeley នៅ​ Blaenau Ffestiniog គឺជា​អណ្តូង​រ៉ែ​ធំបំផុត​ក្នុង​​លោក។ កាលពី​ឆ្នាំ​ ១៨៩៨ អណ្តូងរ៉ែនេះ​ប្រើប្រាស់កម្លាំងពល​កម្ម​១៧.០០០​នាក់​ ដើម្បី​ផលិត​បន្ទះថ្មម៉ាប​កន្លះលាន​តោន​សម្រាប់​ប្រើ​ប្រាស់ជា​កម្រាល​ឥដ្ឋ​និង​តម្រូង​ការផ្សេងៗ។

            ប៉ុន្តែ​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី​១​ កម្លាំងពល​កម្ម​បាន​ធ្លាក់​ចុះ​ច្រើន​​នៅក្នុងឧស្សាហកម្មនេះ​ ហើយការផលិតសព្វថ្ងៃនេះ​នៅ​មាន​ក្នុងកម្រិត​តិច​តួច​ប៉ុណ្ណោះ៕

adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់