ភ្នំភ្លើងឥណ្ឌូណេស៊ីផ្ទុះព្រួសចេញផ្សែងនិងផេះដ៏ច្រើន

ភ្នំភ្លើងឥណ្ឌូណេស៊ីមួយបានផ្ទុះនៅថ្ងៃចន្ទទី១៩ខែកុម្ភៈ ដោយព្រួសចេញផេះនិងផ្សែងដ៏ច្រើនឡើងលើមេឃកម្ពស់ប្រហែល៥.០០០ម៉ែត្រ បណ្តាលឱ្យភូមិរាប់ម៉ឺននាក់ក្នុងតំបន់ភ្នំភ្លើងនេះ ត្រូវជម្លៀសខ្លួនចេញ។ ភូមិជាច្រើនបានគ្របដណ្ដប់ដោយកម្ទេចកម្ទីពីការផ្ទុះភ្នំភ្លើង Sinabung ហើយក្រុមមន្រ្តីបានប្រញាប់ប្រញាល់ចែកម៉ាសមុខឱ្យទៅប្រជាពលរដ្ឋ។

ភ្នំភ្លើង Sinabung ដែលស្ថិតនៅកោះស៊ូម៉ាត្រាបានបញ្ចេញសំឡេងចាប់តាំងពីឆ្នាំ២០១០ ហើយ មានការផ្ទុះឡើង កាលពីឆ្នាំ២០១៦ ។ បន្ទាប់ពីវាមានសកម្មភាពញ័រកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ វាបានផ្ទុះព្រួសកម្អែលភ្នំភ្លើងដ៏ច្រើននៅថ្ងៃចន្ទនេះតែម្តង៕



adverise with khmeread