អ្នកជំនួញជោគជ័យមួយរូបប្រាប់បទពិសោធន៍ជូរចត់ពេលនាំចូលឡានជាង៤០គ្រឿងពីជប៉ុនមកកម្ពុជានៅដើមទសវត្សរ៍៩០, អ្នកជំនួញក្មេងខ្ចីនៅមិនទាន់ដឹង

ការប្រឡូកក្នុងមុខជំនួញ មិនថាតូចឬធំ គឺសុទ្ធតែជួបឧបសគ្គ និងបរាជ័យរាប់មិនអស់ ទើបអាចឈានទៅរកជោគជ័យបាន។ តួយ៉ាងដូចជា ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ជាដើម រូបលោកជាអ្នកជំនួញជោគជ័យមួយរូបនៅកម្ពុជា ប៉ុន្តែកាលពីថ្ងៃចន្ទ ទី១៩ កុម្ភៈ គាត់បានចែករំលែកនូវបទពិសោធន៍ជូរចត់មួយក្នុងមុខរបរនាំចូលរថយន្តពីជប៉ុនមកកម្ពុជានៅដើមទសវត្សរ៍ ១៩៩០ ដែលកាលនោះកម្ពុជានៅខ្វះខាតទាំងហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយដឹកជញ្ជូន សូម្បីតែកុងតឺន័រក៏គ្មានដែរ។

លោកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី បានសរសេរនៅលើផេកហ្វេសប៊ុករបស់គាត់យ៉ាងដូច្នេះ "ថ្ងៃ​នេះ​ខ្ញុំ​សុំ​យករឿងពិត​ដែល​បានកើតឡើង​ចំពោះ​រូបខ្ញុំផ្ទាល់​ ក្នុង​មុខ​ជំនួញ​ឆ្លងដែន​សមុទ្ទ​អន្តរជាតិ​នៅដើម​ទសវត្សរ៍​ឆ្នាំ​៩០​ ខ្ញុំ​តែងតែ​ទិញរថយន្ត​មកពី​ប្រទេស​ជប៉ុន​ ជួលនាវា​សិង្ហបុរី​ដឹក​ជញ្ជួន​យកមក​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ កាល​ណោះ​នៅ​មិនទាន់​មាន​កុងទីន័រ​នៅ​ឡើយទេ​ ជារាងរាល់ជើង​ខ្ញុំ​តែងតែ​ទិញ​ធានា​រ៉ាប់រង​( Insurance ) មិនដែល​ខកខាន​មួយជើងណាឡើយ​ ហើយក៏មិនដែលមាន​ជួ​ប​ឧប្បត្តិហេតុ​អ្វី​ដែរ​ ស្រាប់​តែ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩២​កាល​ណោះ​ខ្ញុំ​ទិញរថយន្ត​មកចំនួន៤៨គ្រឿង​ នាវា​មិន​អាច​ដាក់​ចូល​ក្នុង​ឃ្លុបអស់​ក៏​សម្រេច​ចិត្ត​ដាក់​នៅ​ខាងលើ​ឃ្លុប​ ចំនួន​១២គ្រឿង​ពេលនាវា​ចេញ​ដំណើរ​មក​ដល់​កណ្ដាល​សមុទ្ទ​អន្តរជាតិ​ ក៏ស្រាប់​តែជួប​និង​ខ្យល់​ព្យុះ​បោកបក់​ធ្វើ​អោយ​ខូចខាត​រថយន្ត​ទាំង​១២គ្រឿង​នេះ​គ្មាន​សល់​ ខ្ញុំ​បានទៅ​តវ៉ា​ទាមទារ​ឲ្យ​ Insurance សងការខូចខាតវាឆ្លើយ​ថា​អ្នក​ឯង​ទិញ​ធានា​រ៉ាប់រង​កប៉ាល់​លិចទេ​ នេះ​កប៉ាល់​មានទាន់លិច​ឯណា​មានអីដែល​វាត្រូវ​សង​ វាអោយ​ខ្ញុំ​អាន​ល័ក្ខខ័ណ្ឌ​អក្សរ​តូច​ៗ​នៅ​ខាង​ក្រោយ​ខ្នង​លិខិត​ធានា​ ។


ចំណុច​នេះហើយដែលខ្ញុំ​ឈប់មាន​ជំនឿ​ទៅ​លើ​ការធានា​រ៉ាប់រង​ គ្រប់​បែប​យ៉ាង​ចាប់ពីពេលនោះ​រហូតដល់​បច្ចុប្បន្ន​ សារខាងលើនេះ​ ​ទុកជា​គតិ​អោយក្មេងៗជំនាន់​ក្រោយៗ​អោយមានការប្រុង​ប្រយ័ត្ន​ក្នុង​មុខជំនួញ"៕ ប្រភព៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី

adverise with khmeread