ធ្វើឱ្យនាងមានផ្ទៃពោះហើយ ប្លុកលេខទូរស័ព្ទ និងហ្វេសប៊ុកនាងទៀត, មានតែលេងផ្លូវកាត់ហើយ!

ស្ដ្រីម្នាក់មកពីទីក្រុង San Luis Potosí ប្រទេសម៉ិកស៊ិកបានរកឃើញវិធីជូនដំណឹងថ្មីទៅបុរស ដែលត្រូវបានចោទប្រកាន់ថាធ្វើឱ្យនាងមានផ្ទៃពោះ ហើយផ្ដាច់ការទំនាក់ទំនាងទាំងអស់ សូម្បីតែ Facebook ក៏ប្លុកនាងចោលដែរ ពេលដឹងថានាងមានផ្ទៃពោះ។

រូបភាពផ្ទាំងប៉ាណូពាណិជ្ជកម្មដ៏ចម្លែកមួយនៅលើកំពូលអគារមួយរវាងផ្លូវ Mariano Jiménez និង Nava Avenue បានធ្វើឱ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមជិត ១ សប្ដាហ៍មកហើយ។ ពាណិជ្ជកម្មនោះ គឺមានរូបបុរសម្នាក់ស្លៀកឈុត Cowboy មានមួក ជាមួយនឹងឈ្មោះពេញ និងសារដោយផ្ទាល់ពីស្រ្តីនោះ។ នាងមានផ្ទៃពោះ ហើយមានតែវិធីនេះទេដើម្បីឱ្យគាត់ដឹង ខណៈដែលគាត់បានប្លុកទាំងលេខទូរស័ព្ទ និងហ្វេសប៊ុករបស់នាង។

នៅលើផ្ទាំងពាណិជ្ជកម្មនោះសរសេរថា "ដំណឹងតាមរកមនុស្ស! Carlos Orozco តេស្ដរកផ្ទៃពោះ គឺវិជ្ជមាន ហើយខ្ញុំមានផ្ទៃពោះហើយ"។ ហើយនាងក៏បានរំលឹកថា គាត់បានប្លុកនាងលើហ្វេសប៊ុក និងមិនអាចតេទៅគាត់បាន និងគ្មានសញ្ញាពីមិត្តភក្តិរបស់គាត់នោះទេ។

រឿងនេះបានល្បីពេញបណ្ដាញសង្គមជិតមួយសប្ដាហ៍ និងមានអ្នកចែករំលែកវាជាច្រើននៅលើហ្វេសប៊ុក និង Twitter៕

adverise with khmeread