adverise with khmeread C01

ឃាត់បុរសម្នាក់តាមដីកាពីបទរំលោភសេពសន្ធវ:

     កណ្ដាល៖ បុរសម្នាក់ត្រូវបានប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាលសហការជាមួយប៉ូលិសស្រុកខ្សាច់កណ្ដាលនិងប៉ូលិសខេត្តសៀមរាបចាប់ខ្លួនកាលពីថ្ងៃទី០៧ធ្នូឆ្នាំ២០១៥តាមដីកាបញ្ជាឲ្យចូលខ្លួនពីបទ"រំលោភសេពសន្ថវ: "។
     ប៉ូលិសខេត្តកណ្តាលបានឲ្យដឹងថា ថ្ងៃទី០៧.១២.២០១៥ម៉ោង១រសៀលប៉ូលិសខេត្តកណ្តាល បានសហការជាមួយកម្លាំងប៉ូលិសស្រុកខ្សាច់កណ្តាលនិងប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុច ការដ្ឋានបូរីរដ្ឋបាលខេត្តសៀមរាប ភូមិចុងកៅស៑ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
    ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ សែម រ៉េន ភេទប្រុសអាយុ៤៩ឆ្នាំជនជាតិខ្មែរ  មុខរបរកសិករ មានទីលំនៅភូមិព្រែកដំបង ឃុំ កំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ពីបទ៖ រំលោភសេពសន្ថវ: ប្រព្រឹត្តកាលពីថ្ងៃទី០៧.០៩.២០១៥ ម៉ោង១១.៣០នាទី ចំណុចភូមិព្រែកដំបងឃុំកំពង់ចំលងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប៉ូលិសបន្តទៀតថា យោងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០៣១ដកបចខ ចុះថ្ងៃទី០១.១២.២០១៥ របស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់