adverise with khmeread Soldier rf getty

ទាហាន​ម្នាក់​ក្នុងចំណោម​ទាហាន​របួស​លិង្គ​ជាង​១០០០​នាក់​នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ​នៅ​អាមេរិក​ដែល​វះកាត់​ប្តូរ​លិង្គ​

​    ​វេ​ប​សាយ Reuters បាន​រាយការណ៍​ថា សាកលវិទ្យាល័យ Johns Hopkins University បានជ្រើសរើស​ទាហានរ​ងរ​បួស​ម្នាក់​សម្រាប់ធ្វើ​ជា​អ្នកជំងឺ​វះកាត់​ប្តូរ​លិង្គ​លើកដំបូង​បង្អស់​របស់​អាមេរិក​។ សាកលវិទ្យាល័យ​នេះ​បានប្រកាស​ពី​បំណង​វះកាត់​របស់ខ្លួន​តាំងពី​ខែធ្នូ​ដើម្បី​វះកាត់​ប្តូរ​លិង្គ​ជា​លើកដំបូង​ក្នុង​សហរដ្ឋអាមេរិក ហើយ​ក្រុមគ្រូពេទ្យ​វះកាត់​នៅ​ទី​នោះបាន​អនុវត្ត​ការវះកាត់​រយៈពេល ១២ ម៉ោង​ទៅលើ​សាកសព​ដើម្បី​ត្រៀមខ្លួន​សម្រាប់​អ្នកជំងឺ​របស់​ពួកគេ​។

​     ការវះកាត់​អាច​នឹង​ធ្វើឡើង​ក្នុង​រយៈពេល ២ សប្តាហ៍​ទៀត (​ដើមខែ​មីនាឆ្នាំ​២០១៦) ដោយ​រង់ចាំ​សម្រិតសម្រាំង​យក​អ្នក​បរិច្ចាគ​ដែល​ត្រូវ​នឹង​អាយុ ពណ៌​សម្បុរ និង​ការអនុញ្ញាត​ពី​សាច់ញាតិ​។ ការ​មាក់ងាយ​ដែល​អាច​កើតឡើង​ជុំវិញ​ការបរិច្ចាគ​លិង្គ​គឺជា​បញ្ហា​ធំ​បំផុត​សម្រាប់​លោក  Johns Hopkins ដែល​ត្រូវ​ជម្នះ​ឱ្យបាន​ក្នុង​ជីវិត​របស់គាត់​។

​    ​ជាការ​ពិត ក្រុម​វេជ្ជសាស្ត្រ​បានបង្ហាញ​ក្តីបារម្ភ​ថា ការលេចឡើង​នូវ​ការវះកាត់​ប្តូរ​លិង្គ​នៅ​សហរដ្ឋអាមេរិក​អាច​នឹង​ធ្វើឱ្យ​មនុស្ស​មួយចំនួន​រួញរា​មិន​ហ៊ាន​បរិច្ចាគ​សរីរាង្គ​ណាមួយ​របស់​ពួកគេ​នោះទេ​។ សម្រាប់​ឥឡូវនេះ ការបរិច្ចាគ​លិង្គ​គឺ​ត្រូវបាន​ជ្រើសរើស​សម្រិតសម្រាំង​តឹងរ៉ឹង​ណាស់​។

​    ​ការវះកាត់​ប្តូរ​លិង្គ​ជោគជ័យ​ដំបូង​គេ​ត្រូវបាន​ធ្វើឡើង​ឆ្នាំមុន​នៅ​អាហ្វ្រិក​ខាងត្បូង​។ ក្នុង​អាហ្វ្រិក​ខាងត្បូង ការវះកាត់​ប្តូរ​លិង្គ​ធ្វើឡើង​ដើម្បី​ជួយ​បុរសៗ​ដែល​រងរបួស​អំឡុង​ពិធីបុណ្យ​កាត់​ចុង​តាមបែប​សាសនា ដែល​និយម​ធ្វើឡើង​នៅ​កុលសម្ព័ន្ធ​សូ​សា (Xhosa)​។

​     ក្នុង​សហរដ្ឋអាមេរិក ការវះកាត់​នេះ​ធ្វើឡើង​តែ​ចំពោះ​អតីតយុទ្ធជន​រងរបួស​តែប៉ុណ្ណោះ​។ របាយការណ​របស់​ក្រសួងការពារជាតិ​បាន​និយាយថា ទាហាន​អាមេរិក​ចំនួន ១.៣៦៧ នាក់​បាន​រងរបួស​លិង្គ​នៅ​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៣ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

 

adverise with khmeread
ប្រភព៖ អ៊ី​ណ​ឌី​ភែ​ន​ឌិន​

អ្នកនឹងចូលចិត្ត

មតិយោបល់