បុរសម្នាក់ធ្លាក់ iPhone 8 ចូលបង្គន់ ពេលព្យាយាមលូកដៃយកមកវិញមិននឹកស្មានរឿងដល់ថ្នាក់នេះសោះ!

បុរសម្នាក់នៅក្នុងទីក្រុង Liuzhou តំបន់ស្វយ័តកាងស៊ី ប្រទេសចិនបានចេញលើទំព័រមុខកាសែតចិន បន្ទាប់ពីដៃរបស់គាត់ជាប់នៅក្នុងចានបង្គន់ ខណៈដែលព្យាយាមយក iPhone 8 ត្រឡប់មកវិញ។

បុរសនោះមានឈ្មោះថា Tang បានផឹកភេសជ្ជៈជាមួយនឹងមិត្តភក្តិមួយចំនួនក្នុងហាងកាហ្វេរបស់សណ្ឋាគារក្នុងស្រុក។ នៅពេលគាត់ចូលទៅបន្ទប់ទឹក ហើយគាត់ឆែកមើលទូរស័ព្ទរបស់គាត់ ពេលកំពុងចូលបង្គន់។ ភ្លាមៗនោះរឿងមិនបានរំពឹងទុកកើតឡើង គឺ iPhone 8 ទើបនឹងទិញធ្លាក់ចូលក្នុងបង្គន់បាត់។

Tang បានចំណាយប្រាក់ប្រមាណ ៨ ពាន់យ័ន (១៣០០ដុល្លារ) សម្រាប់ទូរស័ព្ទដៃមួយនេះ ហើយគាត់មិនចង់បាត់បង់វានោះទេ។ ភា្លមៗនោះគាត់បានលូកដៃរបស់គាត់ចូលទៅក្នុងប្រហោងបង្គន់ ហើយគាត់មិនអាចឈោងចាប់ទូរស័ព្ទបាន ដូច្នេះគាត់ក៏បានព្យាយមលូកដៃរបស់គាត់ជិតដល់ក្លៀក ក៏ជាប់ដៃត្រឹមហ្នឹងតែម្ដង។

គាត់ខ្មាស់នឹងហៅគេជួយណាស់ ដូច្នេះគាត់ព្យាយាមសង្គ្រោះខ្លួនឯងអស់ ២០ នាទី ប៉ុន្ដែមិនអាចធ្វើបានដោយសារតែដៃហើមបាត់ទៅហើយ គាត់ភ្លាមៗដឹងថាមិនអាចសង្គ្រោះដោយគ្មានជំនួយបានទេ។ ដូច្នេះគាត់ក៏ទុកសេចក្តីខ្មាស់នៅម្ខាង និងហៅជំនួយភ្លាមៗ ហើយអ្នកបោកខោអាវនៅក្បែរនោះជាអ្នករកឃើញគាត់ និងហៅក្រុមពន្លត់អគ្គីភ័យមកសង្គ្រោះគាត់៕

adverise with khmeread