adverise with khmeread Onionlord

របៀប​ដាំ​ខ្ទឹមបារាំង​នៅក្នុង​ប៊ីដុង​ជ័រ​!

    ​ខ្ទឹមបារាំង​អាច​រកបាន​នៅ​គ្រប់​ផ្ទះបាយ​ទាំងអស់ ប៉ុន្តែ​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​របស់​វា​ក៏បាន​ធ្វើឱ្យ​វា​ក្លាយជា​ឱសថ​រុក្ខជាតិ​ដ៏​សំខាន់​ផងដែរ​។ វា​ជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​ច្រើន​ប្រភេទ ជួយ​ជំរុញ​ឱ្យ​អារម្មណ៍ល្អ និង​រក្សា​ស្បែក​និង​សក់​ឱ្យមាន​សុខភាព​ល្អ​។

​    ​ក្រៅពី​អត្ថប្រយោជន៍​ទាំងនេះ ខ្ទឹមបារាំង​នៅ​មានឱជារស​ឈ្ងុយឆ្ងាញ់​ទៀតផង​។ វា​អាច​ប្រើ​ក្នុង​ប្រភេទ​ម្ហូបអាហារ​ជាច្រើន​មុខ ហើយ​គ្រប់​ប្រទេស​លើ​ពិភពលោក​ពិបាក​នឹង​ថា​គ្មាន​ខ្ទឹមបារាំង​ក្នុង​មុខម្ហូប​របស់ខ្លួន​ណាស់​។

​    ​ខ្ទឹមបារាំង​មាន​ជាតិ​កាល់​ឡូរី​ទាប និង​មាន​សារធាតុចិញ្ចឹម​ខ្ពស់​។ ពួកវា​សម្បូរ​ទៅដោយ​វីតាមីន​ចម្រុះ​មុខ សារធាតុ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។

​    ​ដោយសារតែ​អត្ថប្រយោជន៍​ដ៏​ច្រើន​ទាំងអស់​នេះហើយ ទើប​អ្នក​គួរ​ពិចារណា​ដាំ​ខ្ទឹមបារាំង​នៅក្នុង​សួន​របស់​អ្នក​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ​បាយ​ដោយ​ប្រើប្រាស់​ត្រឹមតែ​ប៊ីដុង​ជ័រ​តែប៉ុណ្ណោះ​។

​    ​* របស់​ដែល​ត្រូវការ​ចាំបាច់​៖
​    ​- ទឹក ៥ លីត្រ​
​    ​- កន្ត្រៃ​
​    ​- មើម​ខ្ទឹមបារាំង​ច្រើន​គុម្ព​
​    ​- ដី​
​    ​
​    ​* អ្វីដែល​អ្នក​គួរ​ធ្វើ​៖
​    ​១. ដំបូង​ត្រូវ​កាត់​ក្បាល​ប៊ីដុង​ជ័រ​។
​    ​២. បន្ទាប់មក​យក​កន្ត្រៃ​មក​កាត់​ប្រហោង​ជុំវិញ​តួខ្លួន​ជុំវិញ​ប៊ីដុង​ជ័រ​។ ប្រហោង​ត្រូវតែមាន​ទំហំ​ធំ​លម្ម​សម្រាប់​ទំហំ​ខ្ទឹមបារាំង​។
​    ​៣. បន្ទាប់មក​ដាក់​ដី​ចូលទៅក្នុង​ប៊ីដុង​ជ័រ​រហូត​ទាល់តែ​ដល់​ស្រទាប់​ប្រហោង​ទីមួយ​។​
​    ​៤. ដាក់​មើម​ខ្ទឹមបារាំង​នៅ​មាត់​ប្រហោង​នីមួយៗ ហើយ​បែរ​ចុង​ខ្ទឹមបារាំង​ចេញមកក្រៅ​។ ការដាក់​បែបនេះ​ពិតជា​សំខាន់​ព្រោះ​វា​នឹង​ធ្វើឱ្យ​ទង​បៃតង​របស់​វា​លូតលាស់​ចេញមកក្រៅ មិនមែន​ចូលទៅ​ប៊ីដុង​ជ័រ​នោះទេ​។
​    ​៥. បន្ទាប់មក ដាក់​ដី​បន្ថែម​ក្នុង​ប៊ីដុង​ជ័រ​គ្របពីលើ​មើម​ខ្ទឹមបារាំង​ដែល​ដាក់​អំបាញ់មិញ ហើយ​ធ្វើបែបនេះ​ជា​បន្តបន្ទាប់​ទៀត​តាម​ដំណាក់ៗ​របស់​ប្រ​យោង​ប៊ីដុង​ទាំងអស់ រហូត​ទាល់តែ​ពេញ​ប៊ីដុង​ជ័រ​។​
​    ​៦. អ្នក​អាច​ទុក​មាត់​ប៊ីដុង​ឱ្យ​ចំហ​ក៏បាន ឬ​យក​អ្វី​មក​គ្រប​ឱ្យ​ជិត​ក៏បាន​។

​     រាល់​អ្វីដែល​បាន​រៀបរាប់​ខាងលើ​គឺ​សុទ្ធតែជា​របស់​ដែល​អ្នកត្រូវការ​ដើម្បីឱ្យ​បាន​សួន​ខ្ទឹមបារាំង​មួយ​។

​    ​ត្រូវ​ស្រោច​ទឹក​នៅ​មាត់​ប៊ីដុង ហើយ​ខ្ទឹមបារាំង​របស់​អ្នកនឹង​លូតលាស់​ចេញ​ជា​ផ្លែ​ទទួលទាន​បាន​ក្នុងពេល​ត្រឹម ៥ ទៅ ៧ ថ្ងៃ​ប៉ុណ្ណោះ​។

​    ​នៅពេល​វា​លូតលាស់​បាន​ហូប​ហើយ​នោះ សូម​កាត់​យក​វា​ឱ្យ​ផុតពី​ឫស​ប្រវែង ៣ សង់ទីម៉ែត្រ ហើយ​វា​នឹង​ចាប់ផ្តើម​លូតលាស់​ម្តងទៀត​ក្នុង​រយៈពេល ១ សប្តាហ៍​។ ហើយ​កុំ​ភ្លេច​ស្រោច​ទឹក​ឱ្យបាន​ញឹកញាប់​ផង​៕

​សូម​ទស្សនា​វីដេអូ​សម្រាប់​វិធី​ដាំ​ពី​ដើម​រហូតដល់​ចប់​!

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់