សិចអំឡុងពេលមានរដូវ មានសុវត្ថិភាព?

រួមភេទអំឡុងពេលមានរដូវ អាចនឹងមានបញ្ហាបន្តិចបន្តួច ប៉ុន្ដែបើថាមានបញ្ហាធ្ងន់ធ្ងរនោះ គឺមិនអាចឡើយ បើទោះជាការរួមភេទបង្កឱ្យមានឈាមបន្តិចបន្តួចក៏ដោយ។

ផ្ទុះទៅវិញការរួមភេទអំឡុងពេលមានរដូវវានឹងធ្វើឱ្យអ្នកមានកម្លាំងកំហែងក្នុងការមានរដូវទីបីរបស់អ្នក ព្រោះឡើងកម្រិតអ័រម៉ូន ជាមួយនឹងកម្រិតអ័រម៉ូន Testosterone ក៏ឡើងខ្ពស់ដែរ។ លើសពីនោះ អ័រម៉ូន oxytocin នឹងត្រូវបានបញ្ចេញ ដែលជួយបំបាត់អារម្មណ៍ស្ដ្រេស ឈឺក្បាលប្រកាំង និងរមួលក្រពើ។

ប៉ុន្ដែអ្នកក៏អាចឆ្លងមេរោគបានដែរ ប្រសិនបើមិនបានការពារ ពេលរួមភេទអំឡុងពេលមានរដូវ។ ប្រការដែលត្រូវការពារដើម្បីបញ្ជៀសឆ្លងមេរោគ និងវីរុសហ៊ីវមានដូចតទៅ៖

១. ត្រូវប្ដូរសំឡីអនាម័យឱ្យបានញឹកញាប់ដើម្បីបញ្ចៀសឆ្លងមេរោគ ជាពិសេសពេលអ្នកគ្រោងរួមភេទ។

២. ត្រូវប្រើស្រោមអនាម័យស្រ្តី ឬខាងបុរសជាអ្នកប្រើដើម្បីបង្ការរួមភេទដោយផ្ទាល់។

៣. ងូតទឹក និងសម្អាតខ្លួនឱ្យមានអនាម័យ។

៤. ត្រូវនោមអំឡុងពេលរួមភេទ ឬបន្ទាប់ពីរួមភេទរួចដើម្បីច្រានមេរោគចេញ៕

adverise with khmeread
tiger
Loading ad ...