adverise with khmeread Zoolander 2 paramount

ការសិក្សាៈ មនុស្ស​តុបតែង​ខ្លួន​ស្អាត​ទាក់ទាញ​រស់នៅ​មាន​ក្តី​រីករាយ​និង​អាយុ​វែង​

​    ​មនុស្ស​ដែល​មើលទៅ​ស្អាតបាត​មាន​ទំនោរ​រស់នៅ​ដោយ​ក្តី​រីករាយ ក៏ប៉ុន្តែ​ទាល់តែ​ពេលដែល​ពួកគេ​គិតថា​ខ្លួនឯង​មាន​ភាព​ទាក់ទាញ​ប៉ុនណា​ផងដែរ​។

​    ​ការសិក្សា​ថ្មី​នៅក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Journal of Happiness Studies បាន​សិក្សា​មើលថា​តើ​កម្រិត​នៃ​ភាព​រីករាយ​ត្រូវបាន​ភ្ជាប់​គ្នា​ជាមួយ​របៀប​ដែល​មនុស្ស​គិតថា​ពួកគេ​មាន​ភាព​ទាក់ទាញ​កម្រិតណា​ដែរ​ឬក៏​អត់​។

​    ​លោក Lukasz Kaczmarek និង សហការី​នៅ​សាកលវិទ្យាល័យ Adam Mickiewicz University ក្នុងប្រទេស​ប៉ូឡូញ​បាន​ស្នើឱ្យ​និស្សិត​ចំនួន ៩៧ នាក់​ចូលរួម​ក្នុងការ​ឆ្លើយ​កម្រង​សំណួរ​ចំនួន​ពីរ​របស់​ពួកគេ​ដើម្បី​វាស់វែង​អំពី "​ការពេញចិត្ត​នឹង​ជីវិត​" និង "​ការពេញចិត្ត​នឹង​រាងកាយ​" របស់​ពួកគេ​។

​     លទ្ធផល​បាន​បង្ហាញថា មនុស្ស​ដែលមាន​ភាពជឿជាក់​ចំពោះ​រូប​សម្រស់​របស់​ពួកគេ​មាន​ភាព​រីករាយ​ជាង​អ្នក​ដែល​គិតថា​ខ្លួនឯង​ពុំមាន​ភាព​ទាក់ទាញ ប៉ុន្តែ​ទាល់តែ​ពួកគេ​ឆ្លើយ​នឹង​សំណួរ "​ការពេញចិត្ត​នឹង​រាយ​កាយ​" ជាមុនសិន​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា នៅពេល​យើង​គិត​អំពី​កត្តា​មួយ​នៃ​ជីវិត​របស់​យើង ថា​តើ​យើង​មើលទៅ​ស្អាត​ទាក់ទាញ​កម្រិតណា​ជាមុនសិន ទើប​វា​នឹង​គ្របដណ្តប់​លើ​អារម្មណ៍​របស់​យើង និង​ជួយ​បំបាត់​បាន​នូវ​អារម្មណ៍​មិន​រីករាយ​ចោល​បាន​ភ្លាមៗ​ពេល​វា​បម្រុង​នឹង​កើតឡើង​។

​     តាម​ទ្រឹស្តី មនុស្ស​ដែល​រីករាយ​តែង​រស់នៅ​បានយូរ​ជាង​មនុស្ស​ដែល​កើតទុក្ខ​រាល់ថ្ងៃ​។ ដូច្នេះ ការតុបតែង​ខ្លួន​ទាក់ទាញ​ដែល​ធ្វើឱ្យ​អារម្មណ៍​រីករាយ​ក៏​នឹង​ធ្វើឱ្យ​មនុស្ស​អាយុ​វែង​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ អ៊ី​ន​ឌី​ផេ​ន​ឌិន​

អ្នកនឹងចូលចិត្ត

មតិយោបល់