Reverse cavities naturally and heal tooth decay with this powerful tooth mask

ប៉ះ​ធ្មេញ​ប្រហោង និង​ព្យាបាល​ធ្មេញ​ដង្កូវ​ស៊ី​តាមបែប​ធម្មជាតិ​ជាមួយនឹង​ម៉ា​សបិត​ធ្មេញ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នេះ​

    ​អត្ថបទ​នេះ​នឹង​ពិភាក្សា​អំពី​ម៉ា​សបិត​ធ្មេញ​ដែល​អាច​ប៉ះ​ធ្មេញ​ដង្កូវ​ស៊ី និង​ធ្មេញ​ប្រហោង​តាម​វិធី​ធម្មជាតិ និង​ធ្វើឱ្យ​ធ្មេញ​ស​ដោយ​មិនចាំបាច់​ទៅ​ជួប​ពេទ្យធ្មេញ​នោះឡើយ​។ ទោះយ៉ាងណា អ្នក​មិនអាច​ធ្វើបែបនេះ​ដោយ​មិនបាន​ផ្លាស់ប្តូរ​របៀប​រស់នៅ​មួយចំនួន ដូចជា​៖

​    ​- ទទួលទាន​អាហារ​សម្បូរ​វីតាមីន D និង​វីតាមីន K2 ក្នុងនោះ​មាន​បឺ​រ​ធ្វើ​ពី​ទឹកដោះគោ ប្រេង​បឺ​រ មាន់ ក្រែ​ម និង​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ឆ្អែត​។
​    ​- ខ្ពុ​ល​មាត់​ជាមួយ​ប្រេងដូង ១៥ នាទី​រាល់​ពេលព្រឹក យ៉ាងហោច ៣ ដង​ក្នុង​មួយ​សប្តាហ៍​។
​    ​- យក​ខ្សែ​រូស​សម្អាត​ធ្មេញ​មុនពេល​គេង​
​    ​- ចៀសវាង​ទទួលទាន​ស្ករស​ចម្រាញ់​
​    ​
​    ​ម៉ាស​បិត​ធ្មេញ​នេះ​មាន​ប្រយោជន៍​ក្នុង​ការជួយ​ធ្វើឱ្យ​ធ្មេញ​ស កម្ចាត់​កំណ​កលើ​ធ្មេញ និង​ព្យាបាល​ធ្មេញ​ដង្កូវ​ស៊ី​ដំណាក់កាល​ដំបូង (​មិន​អាចជួយ​បានទេ ពេល​ដល់​ដំណាក់កាល​ចុងក្រោយ​)​។

​    ​១. ម៉ាស​បិត​ធ្មេញ​ផ្សំ​ពី​ប្រេងដូង ម្សៅ​រមៀត និង​ប្រេង​ផ្កា​ក្លាំង​ពូ (clove oil)
​    ​គ្រឿងផ្សំ​៖
​    ​- ម្សៅ​រមៀត ១/៤ នៃ​ស្លាបព្រា​កាហ្វេ​


​    ​- ប្រេងដូង​សុទ្ធ ១/៤ នៃ​ស្លាបព្រា​កាហ្វេ​


​    ​- ប្រេង​ផ្កា​ក្លាំង​ពូ ២ ដំណក់​


​    ​- អំបិល​សមុទ្រ​មួយ​ចឹប (​អំបិល​ធម្មតា​ក៏បាន​បើ​មិនអាច​រកបាន​អំបិល​សមុទ្រ​)

​    ​របៀប​ធ្វើ​៖
​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលក្នុង​ចានគោម​តូច​មួយ ហើយ​ច្របល់​វា​ចូលគ្នា​ឱ្យ​សព្វ​។ រួច​យក​វា​ទៅ​ដា​ក់លើ​ច្រាស​ដុសធ្មេញ ហើយ​យកមក​បៀក​លើ​ធ្មេញ​របស់​អ្នក​។ ទុក​គ្រឿងផ្សំ​នេះ​ចោល​រយៈពេល ២ ទៅ ៥ នាទី ហើយ​បន្ទាប់មកទៀត​ចាប់ផ្តើម​ដុសធ្មេញ ហើយ​ខ្ពុ​ល​សម្អាត​វា​ជាមួយ​ទឹក​។

​    ​២. ការធ្វើឱ្យ​ធ្មេញ​ស​ជាមួយ​ម្សៅ​មេនំ​ប៉័ង និង ប្រេង​ជីរអង្កាម​
​    ​គ្រឿងផ្សំ​៖
​    ​- ម្សៅ​មេនំ​ប៉័ង​កន្លះ​ស្លាបព្រា​កាហ្វេ​


​    ​- ទឹកក្រូច​ឆ្មា ឬ​ក្រូច​ភ្លា ២ ដំណក់​


​    ​- ប្រេង​ជីរ​អង្កា​រម ១ ដំណក់​


​    ​- ម្សៅ​ជីរអង្កាម​ស្ងួត​ចំនួន ១/៤ នៃ​ស្លាបព្រា​កាហ្វេ (​មិនចាំបាច់​ដាក់​ក៏បាន ស្រេច​ចិត្ត​)

​    ​របៀប​ធ្វើ​៖
​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ចានគោម​តូច​មួយ រួចហើយ​លាយ​វា​ចូលគ្នា​ឱ្យ​សព្វ​។ យក​ច្រាស់​ដុសធ្មេញ រួច​ដាក់​គ្រឿងផ្សំ​លើ​ច្រាស់​។ យក​វា​មក​បៀ​កលើ​ធ្មេញ​របស់​អ្នក ហើយ​ទុកចោល ៣​នាទី ផ្អែកលើ​រយៈពេល​ដែល​អ្ន​ក​អាច​ទ្រាំទ្រ​បាន​ជាមួយនឹង​គ្រឿងផ្សំ​ទាំងនេះ​។ រួចហើយ​ខ្ពុ​ល​មាត់​ចេញ ហើយ​ចាំ​ដុសធ្មេញ​តាម​ក្រោយ​។

​    ​៣. ម៉ាស​បិត​ធ្មេញ​ផ្សំ​ពី​ធ្យូង​ឧស ម្សៅ​ដើមឈើ​អែម និង​ដីឥដ្ឋ សម្រាប់​ធ្វើឱ្យ​ធ្មេញ​ស​ចែងចាំង​ភ្លាមៗ​
​    ​មនុស្ស​ជាច្រើន​បាន​សាកល្បង​ម៉ាស​បិត​ធ្មេញ​នេះ រួចហើយ​និយាយថា វា​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ផ្តល់​លទ្ធផល​ភ្លាមៗ​។ គ្រឿងផ្សំ​ដ៏​មាន​ប្រសិទ្ធភាព​ទាំងបី​នេះ​នឹងធ្វើ​ការ​បាន​យ៉ាង​អស្ចារ្យ​ក្នុងការ​កម្ចាត់​កំណក​ស្នឹម​លើ​ធ្មេញ និង​ជួយ​ឱ្យ​ធ្មេញ​សបាន​ភ្លាមៗ​។ អ្នកនឹង​អាច​សម្រេចបាន​ធ្មេញ​ស​តាមរយៈ​ការប្រើប្រាស់​វា​ឱ្យបាន​ម្តង​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​។
​    ​
​    ​គ្រឿងផ្សំ​ចាំបាច់​៖
​    ​- ធ្យូង​ឧស​កន្លះ​ស្លាបព្រា​កាហ្វេ​


​    ​- ម្សៅ​ឈើអែម ១/៤ នៃ​ស្លាបព្រា​កាហ្វេ​


​    ​- ម្សៅ​ដីឥដ្ឋ​បេ​តូ​នី​ត (Bentonite Clay) មួយ​ចឹប (​អាចមាន​លក់​នៅ​ផ្សារ​ទំនើប​)


​    ​
​    ​របៀប​ធ្វើ​៖
​    ​ចាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ចានគោម​តូច រួច​លាយ​ឱ្យ​សព្វ​។ ហើយ​ដាក់​វា​លើ​ច្រាស់​ដុសធ្មេញ រួច​យកមក​ប៉ាត​ឱ្យ​ពេញ​ធ្មេញ​។ ទុកចោល ៣ នាទី​។ បន្ទាប់មក​សឹម​ដុសធ្មេញ រួចហើយ​ខ្ពុ​ល​មាត់​ជាមួយ​ទឹក​ដើម្បី​សម្អាត​ម៉ាស​បិត​ធ្មេញ​នេះ​ឱ្យ​អស់ពី​មាត់​។

​    ​* តើ​ម៉ាស​នេះ​មាន​ប្រសិទ្ធភាព​ឬទេ​?
​    ​ជាការ​ពិត វា​នឹងមាន​ប្រសិទ្ធភាព​។ ខុសពី​ពាក្យសម្តី​របស់​ពេទ្យធ្មេញ ដែលថា​ធ្មេញ​ដង្កូវ​ស៊ី​ចាំបាច់​ត្រូវ​ខួង​ហើយ​ប៉ះ​ឱ្យ​ជិត​វិញ​។ អ្នក​អាច​ប៉ះ​វា​បាន​ដោយ​ខ្លួនឯង​តាម​វិធី​ធម្មជាតិ​នេះ ព្រោះ​ធ្មេញ​ដង្កូវ​ស៊ី​ឬ​ប្រហោង​បង្កឡើង​ដោយ​កង្វះ​សារជាតិ​ចិញ្ចឹម​ជាជាង​ដោយសារ​បាក់តេរី​។

​    ​* ត្រូវ​ចាំ​
​    ​កុំ​លេប​គ្រឿងផ្សំ​ខាងលើ​ឱ្យសោះ នៅពេល​ប្រើប្រាស់​វា​ធ្វើជា​ម៉ាស​។ វា​នឹងមាន​ប្រសិទ្ធភាព ទាល់តែ​អ្នក​ទុក​វា​ចោល​រយៈពេល ៥ ឬ ៦ នាទី​។ ហើយ​ប្រសិនបើ​អ្នក​អា​ឡែ​ស៊ី​ជាមួយ​គ្រឿងផ្សំ​ទាំងនេះ សូមកុំ​ប្រើ​វា​ឱ្យសោះ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់