adverise with khmeread 1

Ronaldo៖ ខ្ញុំ​ពិតជា​ចូលចិត្ត Neymar! គាត់​ដូច​ខ្ញុំ​បន្តិច គាត់​មាន​អ្វីៗ​ដែល​ល្អ​ដូច Lionel Messi

​ទីបំផុត​តារា​របស់​ក្លឹប​យក្ស Real Madrid កីឡាករ Cristiano Ronaldo បាន​ចេញមុខ​និយាយ​អំពី​ខ្សែប្រយុទ្ធ​មុត​ស្រួច​ទាំងបី​រូប​របស់​ក្លឹប​អ្នកមាន​បុណ្យ Barcelona ដោយបាន​អះអាងថា Neymar អាច​ប្រកួតប្រជែង​សមត្ថភាព​ជាមួយ Messi បាន​។​

​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​កំពុងស្ថិត​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ Messi, Suarez និង Neymar (MSN) ក្នុង​រដូវ​កាល​នេះ ស្របពេល​ក្រុម​យក្ស Real Madrid និង Barcelona ទាំងពីរ​កំពុង​ប្រជែង​គ្នា​យកពាន La Liga​។​

​ប៉ុន្តែ​និយាយ​ជាមួយ​សារព័ត៌មាន Calciomercato ខ្សែប្រយុទ្ធ​សង្ហា Ronaldo បាន​លាតត្រដាង​ការពិត​ដោយបាន​សរសើរ​តារា​របស់​ប្រទេស​ប្រេ​ស៊ី​ល​រូបនេះ​និង​បាន​ប្រៀបធៀប​រូបគេ​ទៅនឹង​គាត់​ទៀតផង​។​

​គាត់​បាន​និយាយថា "​ខ្ញុំ​ពិតជា​ចូលចិត្ត Neymar! គាត់​ដូច​ខ្ញុំ​បន្តិច​។ ដំបូង​គាត់​បាន​ជួប​ផល​លំបាក​ដើម្បី​ស្រប​ខ្លួន​ជាមួយនឹង​បរិយាកាស​ថ្មី ប៉ុន្តែ​ខ្ញុំ​បានដឹងថា​គាត់​នឹង​ទទួលបាន​ជោគជ័យ​"​។​

"​តើ​គាត់​អាច​ជំនួស​តំណែង​របស់ Messi បាន​អត់​? បាន​! គាត់​មាន​អ្វីៗ​ដែល​គាត់​ត្រូវការ​ដើម្បី​ក្លាយជា​បុរស​ខ្លាំង​ដូច​គាត់ (Messi)"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់