ចុមអត់ដែលដឹងសោះ! គ្រឿងទេសតម្លៃតែប៉ុន្មានរយរៀលជួយឱ្យស្បែកមុខទន់ល្មឿយ ដូចស្បែកមុខកូនង៉ែត

គ្រឿងផ្សំខាងក្រោមនេះអាចចាត់ទុកបានថាជាគ្រឿងថែសម្រស់ដ៏កំពូលមួយ។ វាជួយធ្វើឱ្យស្បែកមុខរលោងម៉ត់ខៃ បន្តឹងរន្ធញើស កាត់បន្ថយស្នាមខ្មៅ និងជាំ។

* គ្រឿងផ្សំ
- ទឹកឃ្មុំ


- ម្សៅរមៀត


- ទឹកដោះគោឆៅ

* របៀបផ្សំ និងប្រើប្រាស់
- លាយគ្រឿងផ្សំទាំង ៣ ក្នុងបរិមាណ ១ ស្លាបព្រាបាយដូចៗគ្នា តែកុំឱ្យខាប់ពេក ឬ រាវពេក (ទឹកដោះគោអាចថែមឬថយបាន)។
- បន្ទាប់មក លាងមុខឱ្យស្អាត ហើយលាបគ្រឿងផ្សំលើមុខ។
- ទុកចោល ១៥ ទៅ ២០ នាទី សឹមលាងចេញជាការស្រេច។

រូបមន្តនេះអាចអនុវត្តរាល់មួយសប្តាហ៍ម្តង ពេលណាក៏បានឱ្យតែទំនេរ។ វានឹងជួយឱ្យស្បែកមុខទន់ល្មឿយ និងម៉ត់ខៃដូចកូនង៉ែតយ៉ាងអ៊ីចឹង៕

adverise with khmeread