រកឃើញហើយ នារីដុះរោមទ្រូងតែម្នាក់គត់លើលោក!

ស្ត្រីម្នាក់ ដែលចំណាយពេលច្រើនឆ្នាំមកនេះកោររោមលើរាងកាយទាំងមូលរបស់នាងដោយសារតែរោមលើរាងកាយដ៏ច្រើនហួសប្រមាណរបស់នាងធ្វើឱ្យនាងមានអារម្មណ៍ "ចម្លែកខុសគេ" នោះ ទីបំផុតបានរកឃើញភាពក្លាហានដើម្បីបោះចោលផ្លែឡាមនិងឱបក្រសោបយករូបរាងធម្មជាតិសុទ្ធសាធរបស់នាង។

នាង Leah Jorgensen អាយុ ៣៣ឆ្នាំ មានរោគសញ្ញាអូវុលពកច្រើនកន្លែង ដែលជាជំងឺអ័រម៉ូនមួយបណ្តាលឱ្យដុះរោមច្រើនមិនធម្មតាដូចបុរស។

ចាប់តាំងពីអាយុ ១៤ ឆ្នាំ​មក នាងត្រូវពួកសិស្សសាលាហៅថា "មនុស្សប្រុស" ហើយក្នុងបំណងបិទបាំងរោមលើដងខ្លួន នាងបានស្លៀកពាក់អាវដៃវែងនិងខោជើងវែងអស់ ១៣ ឆ្នាំ។

នៅអាយុជាង ២០ ឆ្នាំ នាងចាប់ផ្តើមកោររោមនិងចំណាយពេលរាប់ម៉ោងដើម្បីកោររោមខ្មៅក្រាស់ឃ្មឹគនៅលើចង្កា ថ្ពាល់ បបូរមាត់ ទ្រូង ក្បាលពោះ ដៃ ជើង និងខ្នងរបស់នាង។

នាង Leah Jorgensen ដែលជាអ្នកជំនាញខាងសុខភាពអាកប្បកិរិយាមកពីទីក្រុងម៉ាឌីសុន នៅរដ្ឋវីស្កុនស៊ីន បាននិយាយថា "ខ្ញុំមិនដែលឃើញស្ត្រីណាម្នាក់មើលទៅដូចខ្ញុំទេ។ ខ្ញុំពិតជាអៀនខ្មាសខ្លាំងណាស់ដល់ថ្នាក់មិនចង់និយាយអំពីរឿងនេះទេ"។

នាងបន្តថា "វិធីរបស់ខ្ញុំក្នុងការស៊ូទ្រាំនឹងក្តីអាម៉ាស់និងភាពខ្មាស់អៀននេះ គឺត្រូវលាក់បាំង។ គោលដៅប្រចាំថ្ងៃរបស់ខ្ញុំជាយូរមកនេះ គឺត្រូវឆ្លងកាត់ថ្ងៃនីមួយៗដោយគ្មាននរណាកត់សម្គាល់ថាខ្ញុំមានរោមច្រើនកម្រិតណា"។

"ដោយសារខ្ញុំមានរោមច្រើនពេក វាពិតជាលំបាកណាស់ក្នុងការលាក់បាំងវា។ ខ្ញុំចាប់ផ្តើមកើតជំងឺថប់បារម្ភ ហើយវាពិតជាធ្វើឱ្យខ្ញុំមានជំងឺផ្លូវចិត្ត។ ខ្ញុំមានបទពិសោធមិនល្អជាមួយនឹងវេជ្ជបណ្ឌិតរបស់ខ្ញុំ។ លោកស្រីវេជ្ជបណ្ឌិតមិនដែលឃើញករណីដុះរោមធ្ងន់ធ្ងរបែបនេះទេ ហើយគាត់មានការភ្ញាក់ផ្អើលជាខ្លាំង និងបញ្ចេញកាយវិការទឹកមុខដាក់ខ្ញុំ"។

គ្រាមួយនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយក្រុមសង្គ្រោះបានដឹកនាងទៅមន្ទីរពេទ្យ កន្លែងដែលវេជ្ជបណ្ឌិតកាត់សម្លៀកបំពាក់របស់នាងចេញ ហើយឃើញរោមច្រើនរបស់នាងជាលើកដំបូង។

នាង Leah Jorgensen និយាយថា "ពេលនោះខ្ញុំបានដឹងថា គ្មាននរណាម្នាក់ខ្វល់ថាតើខ្ញុំមើលទៅដូចម្តេចនោះឡើយ ពួកគេគ្រាន់តែឃើញខ្ញុំជាមនុស្សម្នាក់តែប៉ុណ្ណោះ។ វាពិតជាជួយខ្ញុំឱ្យយកឈ្នះភាពខ្មាស់អៀនរឿងមានរោមច្រើននេះ"។

នៅអំឡុងពេលនោះដែរ នាងបានទាក់ទងជាមួយបុរសម្នាក់ ដែលឃើញនាងមានភាពទាក់ទាញជាខ្លាំងដោយសាររោមលើដងខ្លួន និងចំណុចផ្សេងទៀតលើរូបកាយរបស់នាង៕

adverise with khmeread