សារធាតុក្នុងស្រាក្រហមជួយបំបាត់ក្លិនមាត់ស្អុយ និងកម្ចាត់ជំងឺអញ្ចាញ

ការស្រាវជ្រាវថ្មីបានបង្ហាញថា ផឹកស្រាក្រហមអាចការពារធ្មេញពីការបំផ្លាញដោយបាក់តេរី ដែលបណ្តាលឱ្យធ្មេញពុក និងបង្កជំងឺអញ្ចាញ។

ទោះបីជាពេទ្យធ្មេញជាច្រើនបានព្រមានថា សារធាតុអាស៊ីតរបស់ស្រាអាចបំផ្លាញធ្មេញក៏ដោយ ក៏ប៉ុន្តែការស្រាវជ្រាវចេញផ្សាយកាលពីថ្ងៃពុធទី២១កុម្ភៈបានបង្ហាញថា សារធាតុអង់ទីអុកស៊ីដង់នៅក្នុងស្រាមានប្រសិទ្ធភាពការពារប្រឆាំងនឹងបាក់តេរី ដែលបង្កឱ្យធ្មេញមានកំណកលឿង ពុកធ្មេញ និងជំងឺអញ្ចាញធ្មេញ។

នៅពេលបាក់តេរីទាំងនេះជ្រៀតចូលក្នុងចរន្តឈាម វាអាចបង្កឱ្យមានប្រតិកម្មជាសង្វាក់ ដែលត្រូវបានផ្សាភ្ជាប់ទៅនឹងជំងឺបេះដូងនិងជំងឺមហារីក។

យោងតាមក្រុមអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញបានឱ្យដឹងថា ការរកឃើញចុងក្រោយបង្អស់នេះអាចនាំឱ្យមានការបង្កើត "ថ្នាំដុសធ្មេញចេញពីស្រា" និងទឹកខ្ពុលមាត់ ដែលមានផ្ទុកសារធាតុអង់ទីអុកស៊ីដង់។

ជំងឺអញ្ចាញប៉ះពាល់មនុស្សពេញវ័យ ៣ នាក់ក្នុងចំណោម ៤ នាក់នៅចក្រភពអង់គ្លេស ជាមួយរោគសញ្ញារួមមានដូចជា ឈឺពើតផ្សា អញ្ចាញធ្មេញចេញឈាម អំឡុងពេលដុសធ្មេញ៕ 

adverise with khmeread