ថៃនឹងបាចគ្រាប់ពូជពីលើយន្តហោះដើម្បីបង្កើតព្រៃបៃតងឡើងវិញ

នៅប្រទេសថៃគ្រោងស្ដារព្រៃឈើរបស់ខ្លួនឡើងវិញ ដោយទម្លាក់គ្រាប់ពូជរាប់លានពីលើមេឃ។

បំពង់ Aerial Reforestation ឬគេហៅថាគ្រាប់បែកគ្រាប់ពូជ គឺជាវិធីសាស្រ្តមួយសម្រាប់ការស្ដារដីដែលគេកាប់ព្រៃឈើអស់។

គ្រាប់ដើមឈើក្នុងស្រុក គឺត្រូវបានខ្ចប់ជាមួយនឹងបាឡុង ធ្វើឡើងពីសារធាតុអាចរលួយចម្រុះ (Biodegradable Compounds)។ គ្រាប់បែកគ្រាប់ពូជនោះ គឺត្រូវបានដាក់នៅលើយន្តហោះដ៏ធំ ដែលហោះហើរពីលើតំបន់ដីរងការខូចខាតដោយសារពួកកាប់ព្រៃឈើ។

ក្នុងមួយជើងនៃការហោះហើរ យន្តហោះមួយអាចពង្រាយគ្រាប់ពូជបានដល់ទៅ ១០ ម៉ឺនគ្រាប់ឯណោះ។

ជាមួយនឹងអាត្រាជោគជ័យ ៧០ ភាគរយ វាអាចនឹងជាអាវុធមួយប្រឆាំងនឹងការគ្មានព្រៃឈើក្នុងប្រទេសនេះ។

នៅជុំវិញសកលលោក ផ្ទៃដីមានព្រៃប្រមាណជា ៣២ ពាន់លានហិកតាត្រូវបានបាត់បង់រៀងរាល់ឆ្នាំ៕

adverise with khmeread