បុរសអូស្ត្រាលីច្រើនឡើងកំពុងកើតជំងឺលិង្គកោង ប៉ះពាល់ដល់ទំនាក់ទំនងស្នេហា

យោងតាមការសិក្សាថ្មីមួយក្នុងប្រទេសអូស្រ្តាលីបានរកឃើញពីភាពដ៏គួរឱ្យភ្ញាក់ផ្អើលដ៏សម្បើមមួយនៃបុរសជនជាតិអូស្រ្តាលីទទួលរងនូវការខូចចិត្តជាទម្ងន់ ដែលបណ្តាលមកពីវិបត្តិប្រដាប់ភេទរបស់ពួកគេកោងទៅចំហៀង។

បុរសម្នាក់ក្នុងចំណោមបុរសអូស្រ្តាលី១០នាក់បានទទួលរងបញ្ហាពីជំងឺមួយ ដែលបណ្តាលឱ្យលិង្គរបស់ពួកគេកោង។ នេះបើយោងតាមការសិក្សា។

ជំងឺ Peyronie ឬ PD​ គឺជាជំងឺរលាករ៉ាំរ៉ៃមួយ ដែលធ្វើឱ្យប្រដាប់ភេទបុរសកោង និងប៉ះពាល់ដល់បុរសលើសពី ១៣ភាគរយ។

ជំងឺនេះបានវិវត្ត ពេលដែលលិង្គព្យាយាមព្យាបាលដោយខ្លួនឯង បន្ទាប់ពីត្រូវបានរងផលប៉ះពាល់ ដែលកើតឡើងខណៈប្រដាប់ភេទរឹង ឬទន់ ហើយជាលិកាស្លាកស្នាមវិវត្តនៅក្នុងវិធីមិនធម្មតាមួយបណ្តាលឱ្យខូចទ្រង់ទ្រាយប្រដាប់ភេទ។

ការសិក្សាថ្មីមួយទៅលើបុរសអូស្ត្រាលី ១៣០០នាក់ ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានវិទ្យាសាស្រ្តផ្លូវភេទអូស្រ្តាលី និងនូវែលសេឡង់ (Urological Society of Australia and New Zealand) ហើយនឹងធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំវិទ្យាសាស្រ្តប្រចាំឆ្នាំរបស់ពួកគេនៅទីក្រុងមែលប៊ននាចុងសប្តាហ៍នេះ។

ការសិក្សានេះបានរកឃើញថា បុរសម្នាក់ក្នុងចំណោមបុរស៦នាក់ជាមួយនឹងស្ថានជំងឺនេះបានទទួលបទពិសោធន៍ពីភាពឈឺចាប់ ឬភាពមិនស្រណុកក្នុងខ្លួន ពេលដែលពួកគេមានការរឹងឡើងនៃប្រដាប់ភេទ ច្រើនជាងមួយភាគបួនត្រូវបានរំខានដោយរូបរាងរបស់លិង្គរបស់ពួកគេ និងមួយក្នុងចំណោមប្រាំនាក់ត្រូវបានរំខាននៅពេលពួកគេរួមភេទ ហើយរាយការណ៍ថា មានបញ្ហាក្នុងការរួមភេទ។

អ្នកដឹកនាំនៃការសិក្សានេះ លោកសាស្ត្រាចារ្យ Eric Chung បាននិយាយថា បុរសជាច្រើនជាមួយនឹងបញ្ហាលិង្គកោងទទួលរងនូវការឈឺចាប់ទាំងផ្លូវរាងកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ ជាពិសេសនៅក្នុងទំនាក់ទំនងស្នេហា៕

adverise with khmeread