សហព័ន្ធបាល់ទាត់អង់គ្លេសចោទប្រកាន់លោក Pep Guardiola ដោយសារទាក់ទងនឹងសារនយោបាយ

          សហព័ន្ធបាល់ទាត់​អង់គ្លេសបាន​ចោទ​ប្រកាន់គ្រូបង្វឹក​ក្រុមម៉េនឆេស្ទ័រ ស៊ី​ធី លោក Pep Guardiola ជុំវិញ​ការ​រំលោភបំពាន​លក្ខ​ខណ្ឌ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ដែល​បាន​ភ្ជាប់​សាជាលក្ខណៈ​នយោបាយ​តាមរយៈ​ការ​ប្រើ​ប្រាស់​បូ​ពណ៌លឿង។

          សេចក្តីថ្លែងការណ៍​នេះសរសេរថា “​លោក Pep Guardiola ត្រូវបានចោទ​ប្រកាន់​ដោយសារប្រើសារបែបនយោបាយ​ ជាពិសេសបូពណ៌លឿង។ ជា​ការ​រំលោភលក្ខខណ្ឌនៃការផ្សព្វផ្សាយពាណិជ្ជកម្ម។ លោកមានពេល​វេលាដល់​ម៉ោង​៦ល្ងាចថ្ងៃច័ន្ទទី​0៥​ខែមីនាឆ្នាំ​២០១៨​ ដើម្បី​ឆ្លើយ​តបនឹង​ការ​ចោទ​ប្រកាន់​នេះ”។

          លោក Guardiola បាន​ពាក់បូពណ៌លឿងនៅ​លើអាវក្រៅ​របស់លោកកាល​ពីខែ​ធ្នូ​​ដើម្បីគាំទ្រ​ដល់​អ្នក​នយោបាយ​ដែលត្រូវ​គេចាប់ដាក់ពន្ធនាគារនៅតំបន់ Catalan ដោយ​បាន​បន្ថែមថា​លោក​រីករាយទទួល​យក​ការដាក់ពិន័យ​បែបណា​ក៏​ដោយ​ចំពោះសកម្មភាព​របស់​លោក៕

adverise with khmeread