adverise with khmeread Blank

ផឹកស៊ីជាមួយគ្នា ហើយឈ្លោះគ្នា ជនបង្ករត់បាត់

     ពោធិសាត់ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកបាកានពីបទប្រើអំពើហិង្សាដោយចេតនា​កាលពីថ្ងៃ៧ធ្នូឆ្នាំ២០១៥វេលាម៉ោង៦និង៣០នាទីល្ងាចនៅភូមិសំរោង ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិសាត់។
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះរៀម ម៉ុនភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិកេីតហេតុ​។ ចំណែកជនរងគ្រោះឈ្មោះវ៉ាត វន ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅ ភូមិកេីតហេតុជាមួយគ្នា របួសជាច្រើនកន្លែង ។
   ប៉ូលិសបន្តថា មូលហេតុគឺពួកគេផឹកសុីស្រវឹងទំនាស់ពាក្យសំដីក្រោយពេលកេីតហេតុជន​សង្ស័យរត់គេចខ្លួនបាត់។ករណីនេះយេីងប៉ូលិសកំពុងតាមចាប់មុកសញ្ញាសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread

មតិយោបល់