Index1

ស្រវឹង​ជិះ​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បែកក្បាល​ស្ទើរ​ស្លាប់​

       ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ក្នុង​ល្បឿន​លឿន ហើយ​ស្ថិតក្នុង​ភាពស្រវឹង​ស្រា ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ជ្រុល​បុក​បង្កាន់ដៃ បោក​ក្បាល​បែក​ហូរឈាម​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ត្រូវបាន​បញ្ជូន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​

    គ្រោះថ្នាក់​ដោយ​ឯកឯង​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី ២១ កុ​ម្ភះ ២០១៦ នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុងទិសដៅ​ឆ្ពោះទៅ​ពេទ្យរុស្ស៊ី ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

    ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី ២១០៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CE-7413 ជិះ​តាមផ្លូវ ២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឡើងលើ​ស្ពាន​ក្នុង​ល្បឿន​លឿន ។​

    ខណៈពេល​ចុះ​បាន​បន្តិច ដោយ​ជនរងគ្រោះ​ស្រវឹងស្រា​ខ្លាំង ក៏​ទប់​ចង្កូត​មិនជា​ប់ បាន​រេ​ទៅបុក​បង្កាន់ដៃ​ពេញទំហឹង បណ្តាល​ឲ្យ​បែកក្បាល ហូរឈាម​យ៉ាងខ្លាំង ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ​។ ជនរងគ្រោះ​នៅ​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ។​

   ក្រោយពេល​កើតហេតុ ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ​បឹង​សាឡាង​យកទៅ​រក្សាទុក រង់ចាំ​សាច់ញាតិ​មក​យកទៅ​វិញ​៕

មតិយោបល់