លោក Antonio Conte អះអាងថា ជម្លោះជាមួយលោក Jose Mourinho គឺចប់ហើយ

          នៅមាន​ភាព​មិនច្បាស់​លាស់ជុំវិញ​ភាពស្រុះស្រួលគ្នា​រវាងគ្រូបង្វឹកឆ្នើមពីរ​រូប គឺ​​លោក Antonio Conte និង​គូប្រជែង​​លោក Jose Mourinho បន្ទាប់ពី​គ្រូ​បង្វឹក​​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ បាន​បដិសេធ​មិន​ឆ្លើយ​តបនឹង​សំណួរ​ប្រាំលើក​ដែលសួរ​ថា តើ​លោកនឹងចាប់ដៃជាមួយ​លោក​ Mourinho​ ដែរឬយ៉ាងណានោះ។

          លោក Conte បាន​អំពាវនាវឲ្យ​បញ្ចប់​អរិភាព​ជាមួយលោក Mourinho ប៉ុន្តែ​បាន​បដិសេធ​មិននិយាយថា លោកនឹងចាប់ដៃ​គ្នានោះទេ​។

          ក្រុម​ឆេលស៊ី​នឹងប្រឈមមុខជាមួយក្រុម​ម៉េនឆេស្ទ័រ យូណាយធីត​នៅ​រាត្រី​ថ្ងៃអាទិត្យ​ ស្របពេល​គ្រូបង្វឹកទាំងពីរកំពុងមើលមុខគ្នា​មិន​ចំ។

          លោក Conte បាននិយាយថា “​សម្រាប់ខ្ញុំ វាអត់បញ្ហា​ទេ ប៉ុន្តែ​ខ្ញុំមិនចាប់អា​រម្មណ៍​និយាយអំពីប្រធាន​បទនេះទេ។ ស្ថានភាពនេះបញ្ចប់ហើយ”។

          គ្រូបង្វឹករូបនេះបាន​បន្ថែមថា “​ខ្ញុំ​ពិចារណាអំពី​ជ័យជម្នះ​ធំធេង ប្រសិនបើ​យើង​អាច​យក​អ្វីមួយនៅ​ដំណាច់រដូវកាល​នេះ។ អ្នក​នឹងសប្បាយចិត្ត​ ប្រសិនបើ​អ្នក​អាច​យក​ឈ្នះ​ក្រុម​ធំ​”៕

adverise with khmeread