លោក Roy Hodgson: Dele Alli មិនបានធ្វើពត់ដួលទេ

          លោក Roy Hodgson បាន​ចេញមុខការពារ​កីឡាករ Dele Alli ហើយ​បាន​រិះគន់​ការចោទប្រកាន់ទាំងឡាយ​ណាដែល​ថា កីឡាករ​រូបនេះ​ពូកែធ្វើ​ពត់ដួល​មុខទី។

លោក Hodgson ដែល​ផ្តល់​ឱកាស​ដល់ Alli លើកដំបូង​ក្នុងក្រុមជម្រើស​ជាតិ​នោះ អះអាងថា ខ្សែបម្រើរបស់ក្លឹប Tottenham រូបនេះ​ត្រូវ​គេទាក់ជើងផ្តួល​ដោយ​សារតែ​របៀបលេងរបស់ខ្លួន​តែប៉ុណ្ណោះ។

          លោកអះអាងថា កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​មិនបាន​លេងបន្លំទេ ហើយ​លោកក៏​គ្មាន​គម្រោងនឹងក្រើន​រំឭកដល់​កូនក្រុម​នៅ Crystal Palace ឲ្យ​ប្រយ័ត្ន​ប្រយែង​នោះ​ទេ​ នៅពេល​ក្រុម​ទាំង​ពីរ​ជួប​គ្នា​នៅ​ថ្ងៃអាទិត្យ។

          លោក Hodgson បាននិយាយថា “ប្រាកដណាស់ គេនឹងទាក់ជើង​គាត់​ផ្តួល​នៅតំបន់ប៉េណាល់ទី។ គាត់នឹង​ត្រូវ​គេផ្តួល។ ពេល​ខ្លះ​ក៏ទទួល​បាន​បាល់ប៉េ​ណាល់ទី ហើយពេលខ្លះ​ក៏មិនទទួល​បាន​។ ហើយ​នៅ​ពេល​អាជ្ញាកណ្តាល​មិន​ផ្តល់បាល់ប៉េណាល់ទី គ្រប់គ្នានឹងនិយាយថា គាត់ធ្វើពត់​ដួល​ នោះគឺជា​លក្ខណៈ​ធម្មតារបស់បាល់ទាត់”៕

adverise with khmeread