ញាក់សាច់! អគារកម្ពស់ ១០០០ ម៉ែត្រជិតដល់ឋានទេវតា សង់ជិតរួចហើយ តែចំណាយសាងសង់មិនបាច់ថ្លែង

វីដេអូពង្រួមពេលវេលាដ៏មិនគួរឱ្យជឿនេះបានបង្ហាញការដ្ឋានសំណង់អគារ Jeddah Tower របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលគ្រោងនឹងបំបែកឯតទគ្គកម្មក្នុងនាមជាអគារខ្ពស់បំផុតរបស់ពិភពលោក នៅពេលអគារនេះត្រូវបានសាងសង់រួចនៅឆ្នាំក្រោយ។

វីដេអូនេះបង្ហាញអគារ កម្ពស់ ១០០០ ម៉ែត្រ នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅពេលវាត្រូវបានសាងសង់ចេញពីគ្រឹះដំបូងនៅដើមឆ្នាំ ២០១៤ រហូតដល់កម្ពស់ ៨៧០ ម៉ែត្រ។

អគារកម្ពស់ ១៧០ ជាន់ នឹងខ្ពស់ជាងអគារ Burj Khalifa របស់ក្រុងឌូបៃ ដែលជាអគារខ្ពស់បំផុតនៅលើពិភពលោក ហើយនឹងមានសណ្ឋាគារ ផ្ទះល្វែង និងការិយាល័យ ព្រមទាំងវេរ៉ង់ដាដ៏ធំទូលាយសម្រាប់មើលទេសភាព ដែលមាន "សួនច្បារ" ផងដែរ។

អគារ Jeddah Tower នេះចំណាយសាងសង់សរុបអស់ប្រមាណ ២ ពាន់លានដុល្លារឯណោះ៕

 

adverise with khmeread