ការសិក្សា៖ កូនដែលកើតខែកញ្ញា ធំឡើងរៀនពូកែជាងអ្នកកើតខែផ្សេង

ការក្លាយជាទៅមនុស្សកើតក្នុងខែកញ្ញា គឺមានប្រៀបច្រើនក្នុងសាលារៀន។ នេះបើយោងតាមការសិក្សាមួយចេញផ្សាយលើទស្សនាវដ្តី National Bureau of Economic Research រកឃើញ។

អ្នកវិទ្យាសាស្ត្របានសម្លឹងមើលការវិវឌ្ឍចំណេះដឹងសិស្ស ១,២ លាននាក់ក្នុងសាលារដ្ឋក្នុងរដ្ឋ Florida រវាងអាយុ ៦ ឆ្នាំ ដល់អាយុ ១៥ ឆ្នាំ ដែលកើតក្នុងខែខុសៗគ្នាទាំងអស់។

ពួកគេរកឃើញថា សិស្សដែលកើតនៅខែកញ្ញាទទួលបានពិន្ទុខ្ពស់ប្រចាំឆ្នាំជាងក្មេងដែលកើតក្នុងខែសីហា។

អ្នកស្រាវជា្រវកត់សម្គាល់ថា ពិន្ទុរបស់សិស្សកើតខែកញ្ញាកើនឡើងតាមពេលវេលា ហើយក្រោយមកសមត្ថភាពចេះតែកើនឡើងរបស់សិស្សកើតក្នុងខែកញ្ញាអាចឱ្យពួកគេជាប់បានចូលរៀននៅមហាវិទ្យាល័យល្អៗទៀតផង៕

adverise with khmeread