adverise with khmeread Index2

ម៉ូតូ​បុក​ជាមួយ​កុងតឺន័រ​ស្លាប់​ស្ត្រី​២​នាក់​នៅ​កៀនស្វាយ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២ អា​ធ្រា​ត្រ​ថ្ងៃទី​២១​កុម្ភ​:​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ចន្លោះ​គីឡូ​ម៉ែត​១៧- ១៨​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​ស្លាប់​ភ្លាមៗ ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​មាន​គ្នា​២​នាក់​ភេទ​ស្រី​១-​ឈ្មោះ​សូ មុន្នី​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​និង​២-​ឈ្មោះ​ឃីម ច្រឹប​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​ជនជាតិខ្មែរ​បរ​ល​ក់​ដូរ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ភូមិធំ ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

    ប៉ូលិស​បន្តថា មូលហេតុ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​មាក់​ស្កូ​ប​ពី​ស៊េរី​២០១២​ពណ៌​ផ្កាឈូក​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BA-2599​ទិសដៅ​ភ្នំពេញ​អ្នក​លឿង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ក៏​បុក​គ្នា​ជាមួយ​រថយន្ដ​មួយគ្រឿង​ធុន​កុងតឺន័រ​ពណ៌​ក្រហម​ពាក់​ផ្លាក់លេខ​3B-7589​ទិសដៅ​បញ្ច្រះ​គ្នា​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់​ខាង​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

    ចំណែក​អ្នកបើក​បររថ​យន្ន​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ដ​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​រថយន្ដ​បង្ក​នៅ​កន្លែង​ហេតុ​៕​

adverise with khmeread

មតិយោបល់