adverise with khmeread Index1

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​ស្រី​ស្នេហ៍​ជំនាញ​ខាង​លួច​ម៉ូតូ​

    ត្បូងឃ្មុំ ៖ បុរស​ម្នាក់​រួមជាមួយ​ស្រី​ស្នេហ៍​ត្រូវបាន​ប៉ូលិស​ស្រុក​មេមត់​ចាប់ខ្លួន​ពាក់ព័ន្ធ​លួច​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​២០ កុម្ភៈ ២០១៦​នៅ​ចំណុច​ផ្ទះសំណាក់​កណ្តៀង​ស្រស់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ផល ផា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំ​ពៃ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែលជា​មុខសញ្ញា​លួច​ម៉ូតូ​ចំនួន​៤​ដង​នៅ​មេមត់ និង​ច្រើនដង​ទៀត​នៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​។​

   ក្រៅពីនោះ​សមត្ថកិច្ច​បានធ្វើ​ការឆែកឆេ​រ រកឃើញ​ស្លាក​លេខ​ម៉ូតូ កញ្ចក់ និង​វត្ថុតាង​ផ្សេងៗ​មួយចំនួនទៀត​នៅក្នុង​កាបូបរ​បស់ជនស​ង្ស័​យ​។​

    បច្ចុប្បន្ន​ករណីនេះ​សមត្ថកិច្ច​កំពុងតែបន្ត​និតិ​វិធី នៅ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​មេមត់​៕​

 

adverise with khmeread

មតិយោបល់