adverise with khmeread A2bguy2bbeating2bhis2bbrother2bto2bdeath2bcaught2bin2bthe2bcam

វ៉ៃ​ប្អូនប្រុស​រហូត​ទាល់តែ​ស្លាប់ ហើយ​ថត​ដាក់​កាមេរ៉ា​ទៀត​! ដោយសារ​លួច​លុយ​ទៅលេង​ហ្គេម DOTA

​    ​វិន័យ​គឺជា​ការអនុវត្ត​ដើម្បី​បណ្តុះបណ្តាល​មនុស្ស​ឱ្យ​ចេះ​គោរព​ច្បាប់ ឬ​ក្រម​ឥរិយាបថ ដោយ​ប្រើការ​ដាក់ពិន័យ​ដើម្បី​កែតម្រូវ​ការប្រព្រឹត្ត​ខុស​។

​    ​ប៉ុន្តែ​តើ​ការ​វាយ​ដុំ​នរណាម្នាក់​យ៉ាងខ្លាំង​ដើម្បី​ធ្វើឱ្យ​រូបគេ​ដឹង​កំហុស​គឺជា​សកម្មភាព​ដាក់ពិន័យ ឬក៏​ការរំលោភ​អំណាច​ទៅលើ​អ្នកដទៃ​?

​    ​បុរស​ហ្វីលីពីន​ឈ្មោះ Tang Ina ដែល​ថត​ជាប់​ក្នុង​កាមេរ៉ា​វីដេអូ​បាន​វាយ​ប្អូនប្រុស​បង្កើត​រហូត​ទាល់តែ​ស្លាប់ ដោយ​ចោទប្រកាន់​ប្អូនប្រុស​ខ្លួន​នោះ​ថា​បាន​លួច​លុយ​ទៅលេង​ហ្គេម DOTA​។ បុរស​ជា​បង​បាន​វាយ​ប្អូនប្រុស​ជាមួយ​ខ្សែតី និង​ឈើ​វែង​មួយ​រហូត​ទាល់តែ​ប្អូនប្រុស​ដេក​ដួល​ទៅ​ដី​ដោយសារ​ឈឺចាប់​ខ្លាំងពេក​។ បងប្រុស​តិរច្ឆាន​រូប​នេះ​នៅ​មិនទាន់​អស់ចិត្ត​នោះទេ​ពេល​ឃើញ​ដេក​ដួល​នៅ​នឹង​ដី ដោយ​រូបគេ​បាន​វាយបំបាក់​ដៃ និង​ធាក់​យ៉ាងដំណំ​ទៅលើ​ប្អូនប្រុស​ទាល់តែ​ប្រកាច់​ស្លាប់​។

​    ​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ​ពុំបាន​បញ្ជាក់ថា​បានកើត​ឡើង​នៅ​ថ្ងៃខែ​ណា​នោះទេ តែ​ជាហេតុ​ការណ៍​ដែល​កើតឡើង​ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន​។​

​    ​សូម​មើល​វីដេអូ​ទាំងអស់គ្នា​ថា​តើ​មាន​អ្វី​កើតឡើង​៕ 

 

adverise with khmeread
ប្រភព៖ DV

មតិយោបល់