1

Spurs ត្រៀម​ស្នើ​កុងត្រា​ថ្មី​ដល់ Hugo Lloris

​បើ​យោងតាម​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹងថា ក្រុម Tottenham កំពុង​ត្រៀម​ស្នើ​កិច្ចសន្យា​ថ្មី​ដល់​អ្នកចាំទី Hugo Lloris ប្រសិនបើ​ពួកគេ​នឹង​លេង​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​។​

​បច្ចុប្បន្ន​ពួកគេ​កំពុងមាន ១០ ពិន្ទុ​នៅ​ពីលើ​ក្រុម​បិសាច​ក្រហម Manchester United ហើយ​នេះ​ហាក់ដូចជា​ពួកគេ​អាច​តបស្នង​ប្រធាន​ក្រុម​ពួកគេ​ដោយ​បញ្ចប់​ក្នុង​លំដាប់​កំពូល​ទាំង​បួន​។​

​បើ​យោងតាម Daily Mirror បាន​រាយការណ៍​ថា Hugo Lloris នាពេលនេះ​កំពុង​រកបាន​ប្រាំបី​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ និង Spurs ត្រៀម​ស្នើ​ដើម្បី​តម្លើង​ប្រាក់បៀវត្សរ៍​ដល់​ទៅ ១០ ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​។​

​កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​រក្សា​រូបគេ​នៅ​ទឹកដី White Hart Lane រហូតដល់​ឆ្នាំ ២០២០ ហើយ​ពួកគេ​ត្រូវ​ប្រាកដថា អ្នកចាំទី​រូបនេះ​នឹងមិន​ទៅណា​ឡើយ នៅពេលដែល​ថវិកា​របស់​ក្លឹប​នឹងមាន​ស្តួចស្តើង​អំឡុង​ការ​ក៏​សាង​កីឡាដ្ឋាន​។​

Lloris បាន​ជួយ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ភាគ​ខាងជើង​មួយ​នេះ​ដើម្បី​ក្លាយជា​ក្រុម​ដែលមាន​កំណត់ត្រា​ប្រព័ន្ធ​ការពារ​ល្អ​បំផុត​ក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​របូត​តែ ២០ គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត ២៦ លើកចុងក្រោយ​៕

ប្រភព៖ មេត្រូ

មតិយោបល់