ឃាត់ខ្លួ​នបុរសម្នាក់កំពុងពួនសម្ងំសេពថ្នាំញៀន

​ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍វាលស្បូវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចដីឡូត៍គ្មានលេខ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នាថ្ងៃទី​២៦ កុម្ភៈ ២០១៨ ម៉ោង១០ព្រឹក។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ តន់ ចិត្រា ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន ឧបករណ៍ជក់គ្រឿងញៀន០១កំប្លេ, ដែកកេះ០៣ និងកន្ត្រៃ០១។

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​​៕

 

adverise with khmeread