មុខរបរជួលភ្ញៀវមកស៊ីការ និងជួលកូនកំលោះក្លែងក្លាយ កំពុងកាក់កបនៅវៀតណាម

អាពាហ៍ពិពាហ៍របស់នាងខា មើលទៅដូចជាល្អឥតខ្ចោះបើសម្លឹងមើលពីខាងក្រៅ ប៉ុន្តែនាងបានលាក់បាំងការសម្ងាត់ដ៏ខ្មៅងងឹត។ នារីវ័យ ២៧ឆ្នាំរូបនេះគឺជាម្តាយមានគត៌បីខែ ហើយស្វាមីរបស់នាងគឺក្លែងក្លាយ ដែលត្រូវបានជួលសម្រាប់ឡើងឆាកមង្គលការ ដើម្បីជៀសវាងការមាក់ងាយពីសង្គម ដោយសារតែក្លាយទៅជាម្តាយមេមាយ។

ការប្រាស់ចាកពីប្រពៃណីក្នុងប្រពៃណីវៀតណាម អាចនាំមកនូវបញ្ហាដ៏ធំបំផុតសម្រាប់គ្រួសារទាំងមូល។

"ឪពុកម្តាយរបស់ខ្ញុំនឹងជាមនុស្សដំបូងបំផុតក្នុងការធ្លាក់ចូលទៅក្នុងភាពអាម៉ាស់ ប្រសិនបើខ្ញុំពពោះដោយគ្មានប្តី"។ ខាបានបញ្ជាក់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បែបនេះ តែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីចំណាយប្រាក់ ១.៩៨០ដុល្លារសម្រាប់អាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលត្រូវបានផ្តល់ឱ្យជាសម្ងាត់ដោយឪពុករបស់ក្មេង ដែលមានចំណងអាពាហ៍ពិពាហ៍ជាស្រេចជាមួយនឹងនារីដទៃទៀត។

មុខរបរជួលភ្ញៀវចូលរួមក្នុងពិធីមង្គលការកំពុងកើនឡើងក្នុងប្រទេសវៀតណាម កន្លែងដែលនារីអាយុចាប់ពី ១៥ឆ្នាំឡើងទៅប្រមាណ ៧០ភាគរយបានរៀបការក្លែងក្លាយ ហើយមិនត្រឹមតែក្នុងចំណោមស្ត្រីមានផ្ទៃពោះដូចជានាងខានោះឡើយ ដែលកំពុងស្វែងរកស្វាមីក្លែងក្លាយ។

គូស្វាមីភរិយាវ័យក្មេងជាច្រើនបានចាយលុយរាប់ពាន់ដុល្លារដើម្បីជួលឪពុកម្តាយ មីងពូ ឪពុកម្តាយធម៌ និងមិត្តភក្តិ ដើម្បីសម្រាលសម្ពាធគ្រួសារ ដើម្បីរៀបការក្លែងក្លាយ ឬ ដើម្បីបញ្ចៀសការឈ្លោះគ្នារវាងសាច់ថ្លៃ ដែលមិនយល់ស្របនឹងមង្គលការក្លែងក្លាយនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab