adverise with khmeread 1

Chelsea ពិចារណា​កុងត្រា​ថ្មី​សម្រាប់​ខ្សែបម្រើ​កំពុង​ឡើង​ជើង John Obi Mikel

​ក្រុមបាល់ទាត់ Chelsea ត្រូវបាន​រាយការណ៍​ថា អាច​នឹង​ស្នើ​កុងត្រា​ថ្មី​ដល់​កីឡាករ Mikel បន្ទាប់ពី​រូបគេ​បានបង្ហាញ​ទម្រង់​លេង​ល្អ​ដ៏​មិនគួរ​ឲ្យ​ជឿ​។​

​ចាប់តាំងពី​ការមកដល់​របស់លោក Guus Hiddink ខ្សែបម្រើ​វ័យ ២៩ ឆ្នាំ​រូបនេះ​ត្រូវបាន​ដាក់​ឲ្យ​លេង​ជម្រើស​ដំបូង​ម្តងទៀត​និង​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ទៀតផង​។​

​វា​ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​នៅពេល​ក្លាយ​ពី​កីឡាករ​ដែល​លោក Jose Mourinho មិន​ពេញចិត្ត មកជា​កីឡាករ​ដែល​អ្នក​រាល់គ្នា​ត្រូវការ ហើយ​ក្រុម​តោ​ខៀវ​កំពុងតែ​ព្រួយបារម្ភ​ដោយសារ​កិច្ចសន្យា​របស់ Mikel នៅសល់តែ​មួយឆ្នាំ​ប៉ុណ្ណោះ នេះ​បើតាម​ការបង្ហាញ​របស់​សារព័ត៌មាន Daily Mirror​។​

​ជាមួយ​តារា​អន្តរជាតិ​របស់​នី​ហ្សេ​រី​យ៉ា​បាន​ជាប់​ការទាក់ទង​នៃ​ការផ្ទេរ​ចេញពី​ក្លឹប​កាលពី​ខែ​មុន ក្រុម​នៅក្នុង​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ត្រូវតែ​ធ្វើការ​ឲ្យ​បាន​រហ័ស​មុន​កីឡាករ​រូបនេះ​ចង់​ចាក​ចេញពី​ក្លឹប​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់