ក្រមែនពិតតែពូកែច្នៃប្រឌិត! លោកគ្រូហ្គាណាបង្ហាត់មុខវិជ្ជាកុំព្យូទ័រដល់សិស្សដោយគូររូបកម្មវិធី MS Word លើក្តារខៀន

ផុសមួយបង្ហោះដោយគ្រូបង្រៀនម្នាក់នៅក្នុងប្រទេសហ្គាណាកំពុងល្បីពេញបណ្ដាញសង្គម និងយកឈ្នះចិត្តមនុស្សជាច្រើន ដោយសារតែវិធីសាស្រ្តបងៀនមុខវិជ្ជា "ទំនាក់ទំនងនិងព័ត៌មានបច្ចេកវិជ្ជា" របស់គាត់។

Owura Kwadwo មានដើមកំណើតមកពីទីក្រុង Kumasi ប្រទេសហ្គាណា និយាយអំពីបទពិសោធន៍បង្រៀនមុខវិជ្ជា "ទំនាក់ទំនងនិងព័ត៌មានបច្ចេកវិជ្ជា" របស់គាត់ថា "រាល់គ្រូបង្រៀនទាំងអស់សុទ្ធតែមានវិធីសាស្ដ្របង្រៀនរៀងៗខ្លួនទៅដល់សិស្សទាំងអស់។ ហើយនេះគឺជាវិធីសាស្រ្តរបស់ខ្ញុំ"។

ដោយមានសិល្បៈក្នុងការបង្រៀនមិនធម្មតា គាត់បានសម្រេចយកជំនាញរបស់គាត់ប្រើឱ្យបានល្អ នៅពេលបង្រៀនកម្មវិធី "MS Word" ដោយការគូររូបភាពរបស់កម្មវិធីនៅលើក្ដារខៀន ពន្យល់ដល់សិស្សតែម្ដង។

ហើយវិធីសាស្រ្តរបស់គាត់ គឺមានប្រសិទ្ធភាពមិនធម្មតាឡើយ និងសិស្សទាំងអស់ពេញចិត្តនឹងការបង្រៀនរបស់គាត់ជាខ្លាំង។ ផុសរូបភាពរបស់គាត់ផងដែរកំពុងកក្រើកពេញបណ្ដាញសង្គមហ្គាណា។ គាត់ក៏សង្ឃឹមថា រដ្ឋាភិបាលរបស់គាត់នឹងមើលឃើញ និងជួយជាកុំព្យូទ័រដើម្បីបង្រៀនដល់សិស្សជាក់ស្ដែង ដើម្បីឱ្យប្រទេសមួយនេះរីកចម្រើន៕

adverise with khmeread