adverise with khmeread 1

Lazio ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ​របស់ Fenerbahce

​ក្រុម​មកពី​ក្របខ័ណ្ឌ Serie A ក្លឹប Lazio ត្រូវបាន​រាយការណ៍​ថា កំពុង​ពិចារណា​នៃ​ការផ្ទេរ​ខ្សែប្រយុទ្ធ Robin van Persie មកកាន់​ទឹកដី Stadio Olimpico នៅ​រដូវក្តៅ​ខាងមុខ​។​

​នាយក​បាល់ទាត់​ក្លឹប​លោក Igli Tare ត្រូវបាន​រាយការណ៍​មក​ថា បាន​នៅ​ជាមួយ​គូកន​របស់​ខ្សែប្រយុទ្ធ​រូបនេះ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​អំឡុង​ការប្រកួត Europa League រវាង​ក្រុម Galatasaray និង Lazio​។​

​បើ​យោងតាម​សា​ព័ត៌មាន Il Corriere dello Sport បាន​ឲ្យ​ដឹងថា តារា​សញ្ជាតិ​ហូ​ឡង់​របស់​ក្រុម Fenerbahce រូបនេះ​បានបង្ហាញ​ពី​បំណង​របស់លោក​ដើម្បី​ចាកចេញ​ពី​ក្របខ័ណ្ឌ Turkish league និង​ផ្លាស់​ទៅ​ក្របខ័ណ្ឌ​ដែលមាន​ការប្រកួតប្រជែង​វិញ​។​

Lazio កំពុង​ពិចារណា​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Arsenal និង Manchester United ជា​អ្នក​ជំនួស​កីឡាករ​វ័យ​ចំណាស់ Miroslav Klose ក្នុង​រដូវក្តៅ​នេះ ដែល​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​នឹង​ចាក​ចេញពី​ក្លឹប​ពេល​រដូវ​កាល​ត្រូវ​បានបញ្ចប់​។​

Van Persie បានបង្ហាញ​ខ្លួន ២១ លើក​ហើយ​ក្នុង​ក្របខ័ណ្ឌ Super Lig ជាមួយ​ក្រុម Fenerbahce ក្នុង​រដូវ​កាល​នេះ និង​បាន​រក​គ្រាប់​បាល់​ចំនួន​ប្រាំបួន​គ្រាប់​បើទោះជា​គាត់​បាន​ជួប​ការលំបាក​នៃ​ការចាប់ផ្តើម​ជម្រើស​ដំបូង​ក៏ដោយ និង​កាលពីពេល​ថ្មីៗ​នេះ​គាត់​ក៏ត្រូវ​បាន​រិះគន់​ដោយ​គ្រូបង្វឹក​លោក Vitor Pereira ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​អន់ចិត្ត​ចង់​ចាប់ផ្តើម​អាជីព​ថ្មី​ជាមួយ​ក្លឹប​ថ្មី​៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់