ដើម្បីឱ្យយុវជនឈាមរាវមកបោះឆ្នោតច្រើនៗ រុស្ស៊ីលេងយុទ្ធនាការស្រីសិចស៊ីចឹងហ្មង!

ពួកអ្នកគាំទ្រការបោះឆ្នោតរបស់លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីកំពុងប្រើរូបភាពសិចស៊ីស្រើបស្រាលនៃក្រុមស្ត្រីបង្ហាញម៉ូត ដែលស្លៀកពាក់ខ្លីៗ ដោយមានតែខោអាវទ្រនាប់ ដោយបញ្ចេញដើមទ្រូងក្នុងវិធីសាស្រ្តចម្លែកចុងក្រោយ ដើម្បីជំរុញឱ្យមានការចាប់អារម្មណ៍ទៅលើការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ីនៅខែក្រោយ។

ជាមួយការប្រកួតប្រជែងបោះឆ្នោតពុំមានជម្រើសពិតប្រាកដ ហើយលទ្ធផលរំពឹងថាពូទីននឹងកាន់តំណែងនៅវិមានក្រឹមឡាំងរយៈពេល៦ឆ្នាំទៀតនោះ បុរសវ័យក្មេងៗត្រូវបានគេទាក់ទាញឱ្យបោះឆ្នោតជាមួយការផ្សាយឃោសនាជាមួយនឹងស្រ្តីបង្ហាញម៉ូតសិចស៊ីនៅលើបណ្តាញទំនាក់ទំនងសង្គម។

ផ្នែកនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះត្រូវបានដាក់បញ្ចូលក្នុងការឃោសនាបោះឆ្នោតបែបនេះដោយទស្សនាវដ្តីរុស្ស៊ី Maxim magazine ដែលបដិសេធមិននិយាយថា នរណាជាអ្នកបញ្ជាឱ្យធ្វើបែបនេះទេ ប៉ុន្តែវាត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាវាជាផ្នែកមួយនៃយុទ្ធសាស្ត្រសម្ងាត់
ដើម្បីធានាថា ពួកអ្នកបោះឆ្នោតនឹងទៅបោះឆ្នោត ហើយ គាំទ្រ លោក វ្ល៉ាឌីមៀរ ពូទីន។

ខណៈដែលបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតី មិនត្រូវបានប្រកាសឈ្មោះនោះ លោក អាឡិចសី ណាវ៉ាល់លី (Alexei Navally) មេដឹកនាំគណបក្សប្រឆាំង ត្រូវបានហាមឃាត់ដោយក្រុមអាជ្ញាធរពីការចូលរួមប្រកួតប្រជែងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែមីនានេះ។
លោក អាឡិចសី បានអំពាវនាវឱ្យធ្វើពហិការកុំទៅបោះឆ្នោតនេះ៕

adverise with khmeread