ចាស់ៗអាយុខ្ទង់ ៧០ ឆ្នាំ ពិសាបន្សំល្ហុងនេះរាល់ថ្ងៃ មានកម្លាំងព្រឺស ដូចមនុស្សវ័យកណ្តាល

បន្សំអាហារធម្មជាតិខាងក្រោមនេះ ត្រូវបានប្រជាជនថៃនិយមអនុវត្តជាង ១០០ ឆ្នាំមកហើយ ព្រោះតែសារធាតុចិញ្ចឹមមានប្រយោជន៍ដ៏មហាសាលរបស់វា។ មនុស្សចាស់ភាគច្រើនអាយុខ្ទង់ ៧០ ឡើង គឺតែងធ្លាក់ចុះកម្លាំងកាយ រហូតអ្នកខ្លះចាស់ទ្រុឌទ្រោមខ្លាំងទៀតផង។ ប៉ុន្តែបន្សំអាហារខាងក្រោមនេះបានជួយមនុស្សចាស់នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែអាចធ្វើការងារដោយប្រើកម្លាំងបាយបាន ដូចជាពុះអុសជាដើម ដោយការទទួលទានវាជាទៀងទាត់។

* គ្រឿងផ្សំ៖
- ល្ហុងទុំ ១ មួយផ្លែ
- តាំងគួយ ១ ក្ដាប់


- ទឹកមាត់ត្រចៀកកាំ ២ ដុំ


- ទឹកឃ្មុំ (ដាក់តាមការគួរ)

* របៀបធ្វើ និងប្រើប្រាស់៖
លាងល្ហុងឱ្យស្អាត រួចចិតសំបកចេញ និងកាត់វាទៅជាដុំៗ។ លាងគ្រឿងផ្សេងទៀត រួចយកទឹកមាត់ត្រចៀកកាំទៅត្រាំក្នុងទឹកក្ដៅឧណ្ហៗចោលមួយសន្ទុះ។ យកទឹកមាត់ត្រចៀកកាំមកហាន់ជាចម្រៀកៗ រួចយកគ្រឿងផ្សំទាំងអស់ទៅដាំក្នុងទឹក រហូតដល់ពុះ។ ទុកចោល ២ ម៉ោងឱ្យត្រជាក់ រួចសឹមដាក់ទឹកឃ្មុំចូល។

ដួសមួយកូនចានហូប ៣ ដងក្នុងមួយសប្ដាហ៍។ រូបមន្តនេះជួយដល់សុខភាពជាច្រើនដូចជាថ្លើម បេះដូង សួត គ្រប់គ្រងសម្ពាធឈាម និងជួយឱ្យស្បែកស្អាត៕

adverise with khmeread