សមត្ថកិច្ចប្រើពេលជាង៧ម៉ោងទើបពន្លត់បានទាំងស្រុង, បុគ្គលិករាប់រយនាក់ប្រឈមមុខ អត់ការងារធ្វើមួយរយៈ

​ភ្នំពេញ​ ​៖ អគ្គិភ័យដែលបានឆាបឆេះអគារនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរលត់ទាំងស្រុងនៅវេលាម៉ោងជិត១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីសមត្ថកិច្ចប្រើអេស្កាវ៉ាទ័រ ដើម្បីវាយកម្ទេចជញ្ជាំង​អគារគួបផ្សំជាមួយរថយន្តរាប់សិបគ្រឿងជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​ដោយប្រើរយៈពេលប្រមាណ៧ម៉ោង​។

​សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុឆេះនៅឡើយព្រោះកំពុងបន្តស្រាវជ្រាវ​ ប៉ុន្តែបើតាមការបញ្ជាក់បឋម មូលហេតុដែលបណ្តាលឱ្យមា​នគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនោះបានកើតឡើងសង្ស័យ មកពីជាងផ្សាដែកនៅអគារនោះធ្លាក់កម្ទេចភ្លើងបណ្តាលឱ្យ​កើតឡើងតែម្តង។

​សម្រាប់ទំហំ នៃការខូចខាត អគារដែលរងការឆាបឆេះ បានខូចខាតស្ទើរតែស្រុង ជាពិសេសដំបូលតែម្តង តែចំពោះទ្រព្យសម្បត្តិ និងសម្ភារសំខាន់ៗ គេមិនទាន់ដឹងមានតម្លៃប៉ុន្មាននៅឡើយទេ។ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកសរុប ៣១ គ្រឿង បាញ់ទឹកអស់៦៨ឡាន​។ ក្នុងនោះមានមន្ត្រីពន្លត់អគ្គិភ័យម្នាក់សន្លប់ធំដោយសារផ្សែងភ្លើង។

​ជុំវិញការឆេះអគារមជ្ឈមណ្ឌលកម្សាន្ត Rock នេះ​ អ្វីដែលប្រឈមចំពោះមុខគឺមានបុគ្គលិករាប់រយនាក់បាត់បង់ការងារ និងប្រាក់ចំណូលរបស់ខ្លួនមួយរយៈពេលយ៉ាងយូរផងដែរ៕

adverise with khmeread