ម៉ូតូបុកជាមួយម៉ូតូ បណ្តាលឱ្យមនុស្សរង របួសធ្ងន់ម្នាក់ ស្រាលម្នាក់

​ប៉ៃលិន​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ នៅចំណុចទល់មុខផ្សារតាប៉ាច ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង​២ និង៥០នាទីរសៀលថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ២០១៨​។

​ប៉ូលិសនិយាយថា ជនរងគ្រោះទី០១- ឈ្មោះ សិន ឆាលី ភេទ ប្រុស អាយុ​១៨ឆ្នាំ បើកបរម៉ូតូម៉ាក់ហង់ដាឌ្រីម ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DE-3874 មានទីលំនៅនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន (រងរបួសស្រាល-ត្រង់ជើង) និងទី០២- ឈ្មោះ ហេង សុខម៉ាច ភេទស្រី អាយុ​៤៨ឆ្នាំ (រងរបួសធ្ងន់ -ក្បាល) បើកបរម៉ូតូម៉ាក់ Click ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាក លេខបាត់ដំបង 1Q-2590​។

​ប៉ូលិសបន្តថា​ គ្រោះថ្នាក់នេះបណ្តាលមក ពី កត្តាមនុស្ស បើកបរដោយគ្មានការប្រុងប្រយ័ត្ន​។ បច្ចុប្បន្នជនរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន​។ ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាន ប៉ូលិសស្រុកសាលាក្រៅ ដើម្បីរងចាំការដោះស្រាយ​៕

adverise with khmeread