adverise with khmeread 1

Chelsea ប្រឈម​ការស៊ើបអង្កេត​បន្ទាប់​ក្រុម​អ្នកគាំទ្រ​គប់​កាក់​ដាក់​កីឡាករ Man City

​ឃ្លី​ប​វីដេអូ​មួយ​បាន​បង្ហាញថា ប្រិយមិត្ត​ក្រុម Chelsea បាន​គប់​កាក់​ដាក់​កីឡាករ​របស់ Manchester City បន្ទាប់ពី​ពួកគេ​បាន​តាម​ស្មើ​ក្នុង​តង់​ទីមួយ​កាលពី​ម្សិលមិញ​។​

​ក្រុម​តោ​ខៀវ​បាន​នាំមុខ​មុន​ការ​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​យ៉ាង​ងាយស្រួល​របស់​កីឡាករ David Faupala ដោយ​កា​រប​ញ្ចូ​ន​ដោយ​កីឡាករ Kelechi Iheanacho ធ្វើ​ឲ្យ​លទ្ធផល ១-១ ក្នុង​តង់​ទីមួយ​។​

​ទោះជា​យ៉ាងនេះ​ក្តី ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់​ក្មេងៗ Man City ត្រូវបាន​បំផ្លាញ​ដោយសារ​កាក់​ត្រូវបាន​គប់​ដាក់​តារា​រប​ស់​ក្លឹប​សេដ្ឋី​ប្រេង​អារ៉ាប់​មួយ​នេះ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​នៅ​ទឹកដី Stamford Bridge​។​

​បន្ទាប់មក​លោក​អាជ្ញាកណ្តាល Andre Mariner បាន​រើស​កាក់​ទាំងនោះ​និង​សមាគមន៍​បាល់ទាត់​អង់គ្លេស​នឹង​បើក​ការ​ស៊ើប​អ​ង្គេ​ត​លើ​ឧប្បត្តិ​ហេតុនេះ​។​

​រឿងនេះ​កើតឡើង​មុន​មួយថ្ងៃ​បន្ទាប់ពី​កីឡាករ Chris Brunt របស់​ក្រុម West Brom ត្រូវបាន​គប់​កាក់​ដាក់​ដោយសារ​ចាញ់​ក្រុម Reading ក្នុងការ​ប្រកួត FA Cup នេះដែរ​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់