ឃើញទារកបោះចោលក្នុងព្រៃនៅសល់ដង្ហើម បែរជានាំគ្នារវល់កាន់ទូរស័ព្ទថត អត់គិតទៅជួយក្មេង

ក្មេងទើបនឹងកើតម្នាក់ត្រូវបានប្រទះឃើញបំបោះបង់ចោលក្នុងគុម្ពោតព្រៃដោយហ៊ុមព័ទ្ធដោយស្រមោច និងសំរាមដ៏កខ្វក់។
វីដេអូនៃទិដ្ឋភាពរបស់ទារករូបនេះត្រូវបានប្រទះឃើញបង្ហោះនៅលើបណ្តាញអនឡាញហ្វីលីពីន ហើយវាបានបង្កឱ្យមានភាពខឹងសម្បារយ៉ាងខ្លាំង។ ជាសំណាងល្អ ទារកត្រូវបានគេឃើញនៅដកដង្ហើម និងថែមទាំងយំផងដែរ។

ទោះបីជារឿងនេះត្រូវបានគេចាត់ទុកថាជាសំណាងមួយយ៉ាងណាក្តីសម្រាប់ទារកដ៏កម្សត់រូបនេះ ប៉ុន្តែប្រជាជនជាច្រើនគឺមិនមានភាពរីករាយនោះឡើយពីអ្វីដែលពួកគេបានឃើញនៅក្នុងវីដេអូ។ ប្រជាជនបានសម្តែងការខឹងសម្បារជាខ្លាំងមិនត្រឹមទៅលើការពិត ដែលម្តាយគ្មានទំនួលខុសបានធ្វើទៅលើកូនរបស់ខ្លួននោះឡើយ ប៉ុន្តែពួកគេក៏បានរិះគន់យ៉ាងខ្លាំងក្លាផងដែរដោយសារតែទារករូបនេះមិនទទួលបានជំនួយសមស្របភ្លាមៗដែលត្រូវការជាខ្លាំង។

គេមិនច្បាស់នោះឡើយពីកន្លែងពិតប្រាកដដែលទារកត្រូវបានប្រទះឃើញ ប៉ុន្តែវីដេអូនេះត្រូវបានគេរាយការណ៍ថាបានផ្តិតនៅក្នុងប្រទេសហ្វីលីពីន។ ប្រជាជនហ្វីលីពីនជាច្រើនអាចជាអ្នកមានអបិយជំនឿ ហើយជឿទៅលើព្រលឹងព្រាយបិសាច ដែលជាហេតុធ្វើឱ្យស្រ្តីម្នាក់ឮក្នុងវីដេអូនិយាយម្តងហើយម្តងទៀតថា ទារកមួយនេះប្រហែលជា Tiyanak (ព្រលឹងព្រាយបិសាចមួយនៅក្នុងទេវកថាហ្វីលីពីន) ឬម្រេញគង្វាល ហើយនាងពិតជាភ័យក្នុងការយកនាងចេញពីកន្លែងកើតហេតុ។

ក្រុមអ្នកនៅកន្លែងកើតហេតុបានគិតថាទារកមួយនេះគួរតែត្រូវរុំនៅក្នុងក្រណាត់ដើម្បីទទួលភាពកក់ក្តៅ ដូច្នេះពួកគេបានរង់ចាំនរណាម្នាក់យកក្រណាត់ឱ្យពួកគេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណេតក្តៅក្រហាយគឺក្រុមអ្នកសង្រ្គោះទាំងនោះបានដាក់ក្មេងដេកទៅលើដីម្តងទៀត ខណៈដែលពួកគេបានរង់ចាំក្រណាត់មកដល់។ គ្មានអ្វីដែលត្រូវពន្យល់ ចំណុចមួយនេះបានបង្កការរំខានចិត្តជាខ្លាំងទៅដល់អ្នកលេងអ៊ីនធឺណេត។

បុរសម្នាក់បានសរសេរលើបណ្តាញសង្គមថា វាហាក់ដូចជាកាន់ទូរស័ព្ទដៃដើម្បីផ្តិតទិដ្ឋភាពក្មេងគឺមានសារៈសំខាន់ជាងលើកក្មេងឡើងដើម្បីផ្តល់ភាពកក់ក្តៅទៅទៀត។

គេមិនដឹងថាមានបញ្ហាអ្វីកើតឡើងទៅលើក្មេងនេះទេ បន្ទាប់ពីនោះ៕

adverise with khmeread